Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ ដោយផ្តោតសំខាន់ទៅលេីការអនុវត្តបម្រាមគោចរ ការការពារកន្លែងបិទខ្ទប់នៅតាមខណ្ឌមួយចំនួន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ Online តាមរយ: Zoom Meeting ដោយផ្តោតសំខាន់ទៅលេីការអនុវត្តបម្រាមគោចរ ការការពារកន្លែងបិទខ្ទប់នៅតាមខណ្ឌមួយចំនួន ជាពិសេសចូលរួមជម្រុញអនុវត្តការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន ស្របតាមការយកចិត្តទុកដាក់ និងការណែនាំរបស់សម្តេចតេជោ ។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមស្នងការ បានណែនាំដល់មន្ត្រីអនុវត្តបម្រាបគោចរ និងទីតាំងបិទខ្ទប់ទាំងអស់ ត្រូវតែប្រេីប្រាស់សម្តី និងកាយវិការឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ត្រូវចេះពន្យល់គាត់ឲ្យបានដឹង និងយល់អំពីបម្រាបគោចរ និងទីតាំងបិទខ្ទប់ដែលរដ្ឋបាលសាលារាជធានីភ្នំពេញ បានកំណត់ ។ ជាមួយនោះដែរទីតាំងមួយចំនួនដែលត្រូវបានបិទខ្ទប់ នៅខណ្ឌមាជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវបានប្រេីប្រាស់កម្លាំងចម្រុះដូចជាកម្លាំងនាយកដ្ឋាន កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពាររបស់សាលាខណ្ឌផងដែរ ។

ជាកិច្ចបន្តឯកឧត្តមស្នងការបានណែនាំដល់លោក លោកស្រីស្នងការរង ទាំងអស់ និងលោកអធិការទាំង១៤ខណ្ឌ ត្រូវតែយកចិត្តទុកដាក់ ចំពោះភារកិច្ចដែលត្រូវប្រចាំការ ២៤ម៉ោង/២៤ម៉ោង ដេីម្បីរង់ចាំបទបញ្ជាបន្ទាន់ ក្នុងការចេញប្រតិបត្តិការនៅពេលមានបញ្ហាផ្សេងៗ ។

ក្នុងឱកាសនោះដែរក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង និងលោកអធិការខណ្ឌទាំង១៤ផងដែ រ ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានអរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានលះបង់ក្នុងការបំពេញភារកិច្ចមិនរាថយឡេីយ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាពិសេសឯកឧត្តមស្នងការបានណែនាំដល់កម្លាំងឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និងវិធានណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×