ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីធ្លាក់ស្រុតចុះ ។ លោកអ្នកអាចជួបនឹងគ្រោះភ័យជាយថាហេតុដោយសារតែការធ្វេសប្រហែសដោយប្រការណាមួយ ដូច្នេះមិនគប្បីធ្វើដំណើរទៅទីឆ្ងាយដែលពុំចាំបាច់ឡើយ ព្រោះអាចមានសត្រូវប៉ងយាយីធ្វើអោយរំខាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញថ្ងៃនេះមិនគួរប្រញាប់ប្រញាល់ចាប់ផ្តើមដាក់ទុនពេកនោះទេ។ រីឯបញ្ហាស្នេហាច្រើនតែចាប់កំហុសគ្នាទៅវិញទៅមក៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១ ។
-សូមខមិន ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយត្រូវប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយមានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើងណាស់។ ក្រៅពីនេះលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការប្រពៃ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងបាយរស់។ ចំណែកបញ្ហាស្នេហាកម្លោះក្រមុំមិនមានការជឿនលឿនទៅមុខទេគឺមានតែការថយក្រោយច្រើនជាង៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ រាល់កិច្ចការដែលប៉ងប្រាថ្នាថ្ងៃនេះលោកអ្នកតែងទទួលផលផ្លែផ្កាល្អនិងរមែងបានជួបតែនឹងរឿងល្អៗជានិច្ច គ្មានឧបសគ្គអ្វីមករារាំងធ្វើអោយលោកអ្នកមានការលំបាកនោះឡើយ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានដំណើរការទៅមុខយ៉ាប់យឺនបន្តិចពិតមែន តែក៏មានភាពសុខដុមល្អប្រពៃណាស់ផង។ រីឯស្នេហាកម្លោះក្រមុំមានការជឿនលឿនទៅមុខយឺត តែបើថយក្រោយវិញនោះគឺឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ១៦៨ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបញ្ហាផ្លូវចិត្តមិនសូវសប្បាយរីករាយប៉ុន្មានទេ ហើយបើលោកអ្នកចង់ទទួលផលពីការងារនោះលុះត្រាតែលោកអ្នកមានចិត្តអំណត់ព្យាយាមនិងបូជាពេលវេលាច្រើនផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញនៅទីជិតពុំកាក់កបទេគឺទាល់តែចេញទៅជួញដូរនៅទីឆ្ងាយទើបល្អនិងសមប្រកប នៅថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយគប្បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសអ្នកចេញទៅប្រកបការងារនៅឯតាមខេត្តឬតំបន់ឆ្ងាយពីផ្ទះសម្បែង ពីព្រោះលោកអ្នកងាយមានក្រុមមនុស្សបៀតបៀនក្នុងក្តីបំណងអាក្រក់ដើម្បីដណ្តើមប្រយោជន៍អ្វីមួយពីអ្នក។ បើជាអ្នកប្រកបររកស៊ីជួញដូរវិញត្រូវចេះត្រិះរិះពិចារណាអោយគ្រប់ជ្រុងជ្រោយមិនត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯង។ ចំណែកបញ្ហាស្នេហាកម្លោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ ហើយត្រូវមកខ្លោចផ្សារអស់មួយជីវិត៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីល្អជាធម្យម។ ដួងរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ មានបញ្ហាមិនល្អខ្លះៗចូលយាយីផង ដូចនេះរាល់ការប្រកបកិច្ចការងារអ្វីតោងតែងមានការប្រយ័ត្នប្រយែងបន្តិច ទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលក្បែរកើត។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទាំងនោះទៅរួច។ ចំពោះសម្ព័ន្ធស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងពណ៌ស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ៩៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិសំពៅហ្លួងនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកធ្វើអ្វីឃើញថាមានការចម្រើនលូតលាស់ទៅមុខនិងមានការជួយជ្រោមជ្រែងពីអ្នកដទៃមួយចំនួនផង។ នៅថ្ងៃនេះដែរបើលោកអ្នកមានបញ្ហាអ្វីអាក្រក់ចូលមកយាយីគប្បីប្រឹងប្រែងដោះស្រាយទើបបញ្ហាមួយចំនួនមិនធ្លាក់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញជួបការលំបាកខ្លះក្នុងការរកចំណូលហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅទៀតផង។ ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីមានភាពតែលតោលនិងមានភាពខ្វាយខ្វល់ពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូក៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង១០យប់។
-ពណ៌នៃលាភសំណាងគឺប្រផេះ និងបៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើលោកអ្នកចង់ធ្វើអ្វីមួយតោងតែផ្តល់ក្តីសង្ឃឹម និងឆ្លើយតបដូចសេចក្តីប្រាថ្នា។ ក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃក៏តែងឆាប់ចុះសម្រុងគ្នា និងទទួលជោគជ័យច្រើនផង។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរថ្មី ឬទីកន្លែងលក់ដូរដោយលោកអ្នកអាចជួបនូវក្តីចម្រុងចម្រើនទៅមុខជានិច្ច។ គូគ្រងប្តីប្រពន្ធមានភាពស្រស់ស្រាយ បើលោកអ្នកមានទំនាស់ទាស់ទែងគ្នាក៏ជាពេលវេលាល្អបំផុតក្នុងការដោះស្រាយទៀតផង៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងពណ៌ស្វាយ។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាការប្រកបការងារមិនសូវមានការជឿនលឿនទៅមុខទេ ពិសេសលោកអ្នកងាយកើតមានរឿងចម្រូងចម្រាសទៀតផង។ រីឯអ្នកប្រកបរបររកស៊ីជួញដូរវិញក្នុងថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខគ្រាន់បើ បើចង់ទិញកន្លែងលក់ដូរឬចង់រើកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងខ្មៅ។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ៦៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីធ្លាក់ស្រុតចុះ។ លោកអ្នកច្រើនមានចិត្តទោសៈមោហៈច្រើននៅក្នុងថ្ងៃទោះបីជាធ្វើការងារអ្វីក៏ដោយក៏ធ្វើមិនពេញដៃពេញជើងដែរ ហើយក្នុងនោះលោកអ្នកអាចក្លាយទៅជាអ្នកប៉ិនសន្សំរឿងនិងមានគំនុំគំគួនជាប់ក្នុងចិត្តទៀតផង។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញរកប្រាក់ចិញ្ចឹមឆ្នាំងមិនចង់គ្រប់ផងទេ។ រីឯសម្ព័ន្ធស្នេហាគូស្នេហ៍អាចនឹងមានការប្រេះឆាគ្នាដោយសារអ្នកក្រៅដូច្នេះត្រូវតែប្រយ័ត្ន៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ ៤៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិអភិជន នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីល្អបង្គួរ។ រាល់ការបំពេញភារកិច្ចនៅថ្ងៃនេះមានសភាពរលូនទៅមុខដូចសព្វដង ប៉ុន្តែក្នុងនោះក៏ទាមទារអោយលោកអ្នកមានការប្រឹងប្រែងខ្លាំងបន្តិចដែរទើបអាចសម្រេចដល់គោលដៅដែលចង់បាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចអោយលោកអ្នកសន្សំទុកបានខ្លះៗទៀតផង។ រីឯបញ្ហាស្នេហាការយកចិត្តទុកដាក់ចំពោះគ្នាគឺជាវិធីល្អប្រសើរបំផុត៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ៦៦។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីធ្លាក់ស្រុតចុះ។ លោកអ្នកនឹងជួបការក្តៅក្រហាយដោយសារតែក្រុមគ្រួសារបង្កឡើងបណ្តាលអោយមានការខាតបង់អស់ទ្រព្យសម្បត្តិមួយចំនួនទៀតផង ប៉ុន្តែទោះបីជាយ៉ាងនេះក្តីសូមលោកអ្នកធ្វើចិត្តអោយបានត្រជាក់ទើបវិបត្តិនេះបានរសាត់ផុតទៅ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកនឹងមានមនុស្សមិនស្មោះត្រង់មកឆបោកយកទំនិញទទេៗ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ រីឯបញ្ហាស្នេហាច្រើនតែងសង្ស័យគ្នាទៅវិញទៅមក៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃសំណាងគឺលេខ ១១និងលេខ ៦១។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះរាល់សេចក្តីប្រាថ្នាទាំងឡាយដែលលោកអ្នកចង់ពឹងពាក់អ្នកមានបុណ្យសក្តិខ្ពស់ ដើម្បីផលប្រយោជន៍អ្វីមួយនោះគឺពិតជាអាចទទួលបានជោគជ័យជាទីគាប់ចិត្តនៅក្នុងថ្ងៃនេះ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានអតិជនថ្មីចាស់ទាក់ទងច្រើនធ្វើអោយមុខរបររបស់លោកអ្នកមានការរីកលូតលាស់ទៅមុខ។ រីឯបញ្ហាគូស្នេហ៍មានតែភាពផ្អែមល្ហែម និងបើនៅលីវវិញលោកអ្នកជួបមនុស្សជាពេញចិត្តទៀតផង៕