ភ្នំពេញ ÷បុរសម្នាក់បានបានបែកក្បាលស្លាប់ក្នុងថ្លុកឈាមនិងម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបញ្ច្រាសទិសក្នុងល្បឿនលឿនជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឲ្យម៉ូតូគៀបជាប់គ្នាប៉ើងទៅមុខជាច្រើនម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបានកើតឡើងនៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃចន្ទ ទី១២ ខែ មេសា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ចំណុចជិតកន្លែងកឹបផ្លាកលេខម៉ូតូ ក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះង៉ែត គឹមលាងភេទប្រុសអាយុ២៥ឆ្នាំមុខរបរ បុគ្គលិកកឹបផ្លាកលេខម៉តូ ស្នាក់នៅផ្ទះជួលសង្កាត់ គីឡូម៉ែត្រ ខណ្ឌ ឬស្សីកែវ មានស្រុកកណើត នៅស្រុកឈូកខេត្តកំពត។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូស្គុបពីពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2-ID 1654 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសបម្រុងនិងបត់ឆ្លងផ្លូវត្រឡប់ទៅផ្ទះវិញខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥សេរីឆ្នាំ២០២១ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1-IQ 1113 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុកចំពីមុខម៉ូតូស្គុបពីពេញទំហឹងបណ្តាលឲ្យប៉ើងផ្ទុបនឹងរបាំងទ្រូងផ្លូវបោកក្បាលស្លាប់ម្ចាស់ម៉ូតូស្គុបពីមួយរំពេចនិងម្នាក់ទៀតជាម្ចាស់ម៉ូតូទ្រីមសង់បានរងបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះជីវិតភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌឫស្សីកែវចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយកម៉ូតូពីរគ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី៕
រក្សាសិទ្ធិដោយ៖ សា មេត


