Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​បើក​លឿន​ពេក​ជ្រុល​ទៅបុក​រថយន្ត​កាមរី​កំពុងតែ​បើក​ឆ្លងផ្លូវ​ចំពាក់​កណ្តាល​ទ្វារ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

ភ្នំពេញ​÷​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយនិង​ប្រពន្ធ​បាន​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវបំបែក​ជា​៤​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​រថយន្ត​កាមរី​កំពុងតែ​បើក​ឆ្លងផ្លូវ​ចំពាក់​កណ្តាល​ទ្វារ​ខាងឆ្វេង​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ សំណាងល្អ​មិន​គ្រោះថ្នាក់​ទៅដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ៨ និង​៣០​នាទី​យប់​ថ្ងៃ​ចន្ទ​ទី​១២ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ១០៨០ កែង​នឹង​ផ្លូវ ១០០៧ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី​មួយគ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ ឃ 7082 ភព​២ បើកប​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ១០០៧​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ផ្លូវបំបែក​ជា​៤ ស្រាប់តែ​គេ​ឃើញ​មាន​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ទៀត​ពណ៌​ឈាមជ្រូក​ពាក់​ផ្លាកលេខ ភ្នំពេញ​2-AB 3233 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​ជា​ប្រពន្ធ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១០៨០ ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ដូចគ្នា​មិន​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​កា​ម​រី​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​កាមរី​រង​ការខូចខាត​ផ្នែក​ចំហៀង​ទ្វារ​ខាងឆ្វេង​យ៉ាងដំណំ​។ សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​មិនមាន​គ្រោះថ្នាក់​ដល់​ភាគី​ម្ចាស់​រថយន្ត​ទាំង​២​នោះទេ​រង​ការខូចខាត​តែ​រថយន្ត​ទាំងសង្ខាង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​រួច​ឱ្យ​ភាគី​ទាំងសង្ខាង​សម្របសម្រួល​គ្នា​ដោយ​ភាគី​រថយន្ត​បង្ក​មិន​ចង់​វែងឆ្ងាយ​ក៏​ព្រម​សង​ជា​សំណង​ទៅលើ​រថយន្ត​កាមរី​ក្នុងការ​ជួសជុល​បញ្ចប់​រឿង​នៅ​កន្លែងកើតហេតុ​៕​

រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

×