Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៤ លើទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល០៦ (ប្រាំមួយ)ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២១ ហើយកម្មវិធីនឹងបន្តអនុវត្តជាធម្មតាឡើងវិញ នៅតាមឃុំ សង្កាត់ មណ្ឌលសុខភាព និងបញ្ជរបើកប្រាក់វីងចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តទៅ ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងអ្នកទទួលផលទាំងអស់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មេត្តាជ្រាបថា ដោយទទួលបាន ការអនុញ្ញាត ពីរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នឹងផ្អាកដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ រយៈពេល០៦ (ប្រាំមួយ)ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២១។

ក្រសួងក៏សូមបញ្ជាក់ជូនផងដែរថា ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ មិនប៉ះពាល់ដល់ការទទួលបាននូវ អត្ថប្រយោជន៍របស់បងប្អូនជាអ្នកទទួលផលឡើយ។ កម្មវិធីនឹងបន្តអនុវត្តជាធម្មតាឡើងវិញ នៅតាមឃុំ សង្កាត់ មណ្ឌលសុខភាព និងបញ្ហារបើកប្រាក់វឹង ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តទៅ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកទទួលផលទាំងអស់ មេត្តាជ្រាប និងបន្តសហការអនុវត្ត ដើម្បីឱ្យកម្មវិធីទាំងពីរខាងលើបន្តដំណើរការដោយរលូន និងទទួលបានជោគជ័យតាម ផែនការគ្រោងទុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់អន្តរាគមន៍ ជំនួយសង្គមដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះដោយមិនទុកប្រជាជនណាម្នាក់ចោល ហើយមិនមាន ការយកចិត្តទុកដាក់នោះឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×