Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ថៃ​ចេញ​ដីកា​ចាប់ខ្លួន​ថ្មី​ចំពោះ​លោក​ថាក់ស៊ីន​

spot_img

​នៅ​ថ្ងៃ​ទី ៦​មីនា តុលាការ​កំពូល​ថៃ​បាន​ចេញ​ដីកា​ចាប់ខ្លួន​ថ្មី​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ទាក់ទង​ដល់​គោលនយោបាយ​មាន​ប្រយោជន៍​សម្រាប់​មុខ​ជំនួញ នៃ​ត្រកូល​ស៊ីណាវ៉ាត្រា ក្នុងអំឡុងពេល​ដែល​លោក​កាន់អំណាច -​នេះ​បើ​តាម Straits Times​។​

​លោក​ថាក់ស៊ីន​បាន​ត្រូវ​ចោទប្រកាន់​ទោស​ពី​ឆ្នាំ ២០០៨ ក្រោម​បទ​ធ្វើ​សកម្មភាព​ផ្ទុយ​ច្បាប់​គេចចេញ​ពី​ការទទួលខុសត្រូវ និង​បំពាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។ សំណុំរឿង​នេះ​ចាប់ផ្តើម​ពី​ការ​ដែល​រដ្ឋាភិបាល​របស់លោក បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្ទេរ​សិទ្ធិឲ្យ​ទូរគមនាគមន៍​ទូទាត់​ពន្ធ​លើ​ប្រាក់ចំណូល​ពិសេស​ជំនួស​ឲ្យ​ការបង់ពន្ធ​ផ្ទេរសិទ្ធិ​។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​បណ្តា​ក្រុមហ៊ុន​របស់​រដ្ឋ​ដែល​ពាក់ព័ន្ធ​ខាតបង់​អស់​ទឹកប្រាក់ ៦៦​ពាន់​លាន​បាត​។ ក្រុមហ៊ុន​របស់​ត្រកូល​ស៊ីណាវ៉ាត្រា នា​ខណៈពេល​នោះ​គឺ Shin Corportaion ត្រូវបាន​ចាត់ទុក​ថា ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ទទួលបាន​ផលប្រយោជន៍​កប់​ក្តោង​ពី​គោលនយោបាយ​នេះ​។ តាម Straits Times ដដែល ដីកា​ចាប់ខ្លួន​ថតចម្លង​និង​លិខិត​ថ្កោលទោស​ត្រូវបាន​បញ្ជូន​ដល់​ផ្ទះ​របស់​លោក​ថាក់ស៊ីន​នៅ​តំបន់ Charoen Sanitwong នា​ទីក្រុង​បាងកក ដោយ​ប្រកាស​ប្រាប់​ថ្ងៃ​បើ​សវនាការ​គឺ​ថ្ងៃទី ៦ ខែ​មីនា ។ តាម​បាងកក​ប៉ុស្តិ៍​ដីកាចាប់ខ្លួន​នេះ​ត្រូវបាន​ចុះហត្ថលេខា​ក្រោយពេល​ដែល​លោក​ថាក់ស៊ីន ពុំ​បង្ហាញមុខ​នៅ​តុលាការ​ក៏​ដូចជា​ពុំ​បាន​ចាត់​មេធាវី​តំណាង​មក​ជំនួស​។​

​តុលាការ​ក៏​បាន​តែងតាំង​បណ្តា​អយ្យការ​ស្វែងរក​លោក​ថាក់ស៊ីន ហើយ​រាយការណ៍​កិច្ចការ​នេះ​ជា​ប្រចាំ​ខែ​។ សវនាការ​បន្ត​និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១០ កក្កដា ដើម្បី​ត្រួតពិនិត្យ​មើល​ភស្តុតាង និង​បញ្ជីរាយនាម​សាក្សី​។​

​ក្រៅពី​ករណី​នេះ នៅ​មាន​ករណី​ពាក់ព័ន្ធ​ផ្សេង​ចំនួន​៣​ទៀត របស់​លោក​ថាក់ស៊ីន​កំពុង​ត្រូវបាន​ពិនិត្យ​តាម​ច្បាប់​ថ្មី​។ នោះ​គឺ​ករណី​ទាក់ទង​ដល់​ខ្ទង់​ប្រាក់​កម្ចី​ពី​ធនាគារ​អាហរ័ណ​នីហរ័ណ ដែល​រង​ការចោទប្រកាន់​ថា បាន​យក​ទៅ​បម្រើឲ្យ​ផលប្រយោជន៍​អាជីវកម្ម​របស់​លោក​នៅ​មី​យ៉ាន់​ម៉ា ព្រមទាំង​គ្រោងការណ៍​មួយទៀត​របស់​លោក​ថាក់​ស៊ីន​៕ សូ​យ​ន​

spot_img
×