Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃចូលឆ្នាំ អគ្គិភ័យឆេះតូបលក់ចាប់ហួយ និងបន្ទប់ជួល២បន្ទប់ ផ្អើលរថយន្តពន្លត់អគ្គិភ័យនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ

ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះតូបលក់ចាប់ហួយមួយតូប និងបន្ទប់ជួលអស់២បន្ទប់ថែមទៀត រួមទាំងសម្ភារៈមួយចំនួននៅក្នុងនោះ ស្ទើរទាំងស្រុងបង្កឡើងដោយឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៣ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធទី១៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចជាប់និងស្តុបទំនប់កប់ស្រូវ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីម្ចាស់តូប មានឈ្មោះ ហូក ធារី ភេទស្រីអាយុ៤១ ឆ្នាំ មុខរបរលក់គ្រឿងភេសជ្ជៈបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ រូបគាត់បានចាក់សោតូបចោលរួចចេញទៅសំរាកនៅផ្ទះមួយទៀត ជិតបន្ទប់លក់ដូរខាងលើ បន្ទាប់មកស្រាប់តែដល់ម៉ោងកើតហេតុ បានបងប្អូនប្រជាពលរដ្ឋរសនៅជិតផ្ទះ បានរត់ទៅគោះទ្វារប្រាប់រូបគាត់ថាភ្លើងកំពុងតែឆេះតូប និងបន្ទប់ជួល២បន្ទប់ទៀតរបស់គាត់អស់ហើយ ឮបែបនេះគាត់ក៏ប្រញាប់ប្រញាលស្រែកឲ្យអ្នកជិតខាងជួយ យកបំពង់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកជួយបាញ់ទប់ស្កាត់សិន ដោយសភាពអណ្តាតភ្លើងនៅតែឆាបឆេះឡើង សន្ធោសន្ធៅពេកទើបរូបគាត់បានទាក់ទងទៅ​ សមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយបាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយពេលបាញ់ពន្លត់ប្រើប្រាសរថយន្តអស់៣គ្រឿង។ ហើយមិនមានអ្នកស្លាប់ និងមិនមានអ្នករបួសនោះទេ។

ចំណែកឯការខូចខាតវិញ ឆេះអស់មួយតូប និងបន្ទប់ជួលអស់២បន្ទប់ រួមមានគ្រឿងកំប៉ុងនៅក្នុងតូបនោះឆេះអស់ស្ទើរទាំងស្រុង៕ រក្សាសិទ្ធិដោយ៖សា មេត

×