ការសិក្សាថ្មីមួយឲ្យដឹងថា ផែនការ “បូកបញ្ចូល” ទឹកប្រាក់រាប់រយពាន់លានដុល្លារទៅក្នុងបណ្តាការដ្ឋានហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែ ផ្លូវដែក និងគម្រោងដទៃទៀតរបស់ចិននៅដែនដីគោកនាទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក អាចបណ្តាលឲ្យពួក “កូនបំណុល” ត្រូវប្រឈមមុខនឹងហានិភ័យនៃវិបត្តិបំណុលគរលើបំណុល នាអនាគតយ៉ាងខ្លីខាងមុខនេះ។
ការសិក្សាមួយរបស់មជ្ឈមណ្ឌលអភិវឌ្ឍសកលលោកដែលជាអង្គការប្រឹក្សាពុំយកកម្រៃនៅអាមេរិកឲ្យដឹងថា បណ្តាខ្ទង់ប្រាក់កម្ចីរបស់ចិនសម្រាប់អនុវត្តគំនិតច្នៃប្រឌិតខ្សែក្រវ៉ាត់និងវិថី “ពិតជាបង្កើនហានិភ័យនៃការកើតឡើងវិបត្តិបំណុល” របស់ប្រទេស ៨រួមមាន ៖ Pakistan, Montenegro, Djibouti, Kyrgyzstan, ឡាវ , Maldives, មុងហ្គូលី និង Tajikistan លោក John Hurley ដែលសមាជិកក្រុមស្រាវជ្រាវខាងលើសន្និដ្ឋានថា ៖ ខ្សែក្រវ៉ាត់និងវិថី បាននាំឲ្យបណ្តាប្រទេសទាំងនោះនូវអ្វីដែលពួកគេត្រូវការ នោះគឺហិរញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធ។ ក៏ប៉ុន្តែរូបភាពឲ្យខ្ចីរបស់ចិនប្រាកដជាពុំសន្យានាំមកនូវរឿងអ្វីដែលល្អឡើយ”។
គំនិតច្នៃប្រឌិតខ្សែក្រវ៉ាត់និងវិថី របស់ចិន
ក្រុមស្រាវជ្រាវបានប្រឹងប្រែងគណនា ប៉ុន្តែមានការលំបាកលើបញ្ហាតួលេខដែលចិនពុំធ្វើការប្រកាសជាសាធារណៈ។ ប៉ុន្តែតាមឯកសារ នៅប្រទេស Djibouti ទឹកប្រាក់៨២% របស់ប្រទេសនេះទទួលបានពីប្រាក់កម្ចីបរទេស។ ចំណែកបំណុលចិននៅ Kyrgyzstan បានកើនឡើងពី ៣៧% នៅចុងឆ្នាំ២០១៦ និងកើនឡើងដល់ ៧១% ក្នុងប៉ុន្មានឆ្នាំទៀត ព្រោះតែបណ្តាគ្រោងការណ៍ចំណុះគំនិតច្នៃប្រឌិតខ្សែក្រវ៉ាត់និងវិថី កំពុងត្រូវបានសាងសង់នៅប្រទេសនេះ។ ពួកគេមានកង្វល់យ៉ាងខ្លាំងដោយហេតុបានឃើញឧទាហរណ៍ថ្មីបំផុតនៅប្រទេសស្រីលង្កា កាលពីឆ្នាំទៅមិញ។ នោះគឺប្រទេសនេះបានយល់ព្រមឲ្យចិនជួល និងត្រួតត្រាកំពង់ផែថ្មីទើបសាងសង់រួចក្នុងរយៈពេល ៩៩ឆ្នាំ ដើម្បីទូទាត់ជាមួយបំណុល ៨០០០លានដុល្លារ ។ មុននេះប៉ុន្មានឆ្នាំ គឺនៅឆ្នាំ២០១១ ចិនក៏ធ្លាប់បានលុបបំណុលឲ្យ Tajikistan ដើម្បីប្តូរយកសិទ្ធិត្រួតត្រាតំបន់ដែនដីមានជម្លោះនឹងគ្នា។
ពិសេសបំផុតនោះ ចិនតែងប្រើប្រាស់វិធីដោះស្រាយផ្សេងៗពីគ្នាចំពោះ “កូនបំណុល” ដោយពុំមានគោលការណ៍ជាក់លាក់ដូចជា “គោលការណ៍នាំផ្លូវ” ដែលត្រូវបានដោះស្រាយបញ្ហាបំណុលរបស់មូលនិធិរូបិយប័ណ្ណ (IMF) ឬធនាគាពិភពលោក (WB) ។
ការសិក្សានេះបានបូកសរុបថា គួរណាស់បណ្តាប្រទេសដែលចូលរួមក្នុងគ្រោងការខ្សែក្រវ៉ាត់និងវិថីរបស់ចិនទទួលបានការជំរុញឲ្យកំណើនសេដ្ឋកិច្ច ប៉ុន្តែប្រទេសនោះហាក់ដូចជាត្រូវ “ដើរថយក្រោយ” ពេលដល់វេលាត្រូវសងបំណុលនោះ៕ សូយន