Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរសូមប្រុងប្រយ័ត្ន ! មនុស្សចំនួន ៤៧១នាក់ស្លាប់ និងរបួស ១១៩៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១០៣ថ្ងៃ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅព្រឹកថ្ងៃទី១៤ ខែមេសានេះថា រយៈពេល ១០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ៨៣៨លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៤៧១នាក់ និងរបួសចំនួន ១១៩៧នាក់ ក្នុងនោះធ្ងន់ចំនួន៧០៨នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់ ៤នាក់ និងរបួស ៥នាក់ ក្នុងនោះធ្ងន់ចំនួន ៣នាក់ និងស្រាល ២នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧៣៣៦០គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៣៦២៨គ្រឿង និងរថយន្តចំនួន ១៩៧៣២គ្រឿង ក្នុងនោះរថយន្តតូច ១៥៤១៥គ្រឿង និងធំ ៤៣១៧គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×