Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ក្រោយពេលប្រើកណ្តាប់ដៃដែក វាយបំបែកភ្នែកអ្នកជិតខាង បណ្តាលឲ្យរងរបួស

កណ្តាល ៖ ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែករៃ ធ្វើការចាប់ឃាត់ខ្លួនក្រោយពេលបង្កហិង្សាយ៉ាងចាស់ដៃ ទៅលើបុរសម្នាក់ដែលជាញាតិជិតខាង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង វុធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។
ចំណែកជនសង្ស័យខាងលើ​ មានឈ្មោះ គឹម សុខ ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិឃុំជាមួយគ្នា។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ជនបង្កបានមកពីចំការរបស់ខ្លួនវិញ ហើយក៏បានទិញស្រាសមួយលីត្រមកអង្គុយផឹក ខណ:ពេលដែលស្រវឹងស្រឿងៗ បានដើរទៅមើលទុយោទឹករបស់ខ្លួន ដែលនៅជិតផ្ទះជនរងគ្រោះ ដែលបែកធ្លាយហូរទឹកចេញមកខាងក្រៅរួចក៏បានសួរជនរងគ្រោះថា មានដឹងនរណាវាយទុយោទឹករបស់ខ្លួនបែកធ្លាយទេ ពេលនោះជនរងគ្រោះឆ្លើយថា ខ្ញុំអត់ដឹងទេ និងប្រកែកសំដីគ្នាយ៉ាងតឹងសរសៃក ដាក់គ្នា ដោយសារតែឥទ្ធិពលទឹកប្តូរនិស្ស័យចូលខ្លួនផងនោះ ធ្វើឲ្យជនសង្ស័យក្តៅក្រហាយ ស្ទុះទៅដាល់ជនរងគ្រោះជាច្រើនដៃ បណ្តាលឲ្យបែកភ្នែកខាងឆ្វេង។
បន្ទាប់មកជនរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនដៃដល់តែម្តង។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកល្វាឯម និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖ សួង សាម

×