Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនជនដៃដល់ម្នាក់អាយុ១៦ឆ្នាំ ករណីឃាតកម្ម លើកុមារអាយុ១៣ឆ្នាំ ដោយសារតែ ខឹងជនរងគ្រោះ ជេរប្រមាថ

សៀមរាប ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ចាប់ខ្លួនជនដៃដល់ម្នាក់ ករណី ឃាតកម្ម (លើកុមារអាយុ១៣ឆ្នាំ) កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង០០នាទី ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងមានការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និង លោកវរ:សេនីយ៏ឯក ណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង សហការណ៏ ជាមួយលោក វរ:សេនីយ៍ទោ តាំង លីហេង អធិការស្រុកជីក្រែង ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណី ឃាតកម្ម កាលពីថ្ងៃទី ១៣.០៤.២០២១ វេលាម៉ោង ១៤:០០នាទី ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ វៀង ធីគឹមមួយ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកើតហេតុ ខាងលើ ត្រូវបានជនសង្ស័យ វ៉ៃចំក្បាលបណ្តាលអោយ ស្លាប់ ក្រោយពេលធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ ង្វៀន វ៉ាន់ហ៊ាន ភេទប្រុស ជនជាតិវៀតណាម អាយុ ១៦ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចបានរៀបរាប់ខាងលើពិតប្រាកដមែន ដោយសារតែ ខឹងជនរងគ្រោះ ជេរប្រមាថ ទើបរូបគេ (ជនសង្ស័យ) ខឹង ក៏បានធ្វើសកម្មភាព យកញញួរ វាយទៅលើជនរងគ្រោះ ចំក្បាល បណ្តាលអោយស្លាប់តែម្តង ។

វត្ថុតាងមាន ញញួរ ចំនួន ០១ដើម ត្រូវដកហូត បានលើកាណូតរបស់ជនរងគ្រោះ។

កម្លាំងជំនាញ កំពុងតែរៀបចំ បញ្ជូនសំណុំរឿង និងជនសង្ស័យ ទៅសាលាដំបូងខេត្តសៀមរាប ចាត់ការទៅតាម នីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×