ខេត្តកំពង់ធំ ៖ នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៤០ នាទី ស្ថិតនៅភូមិសាន់គ(ខ) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីអគ្គិ ភ័យភ្លើងឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ០២ ខ្នង ស្មើនិង ០២ ម្ចាស់ ។
ម្ចាស់ផ្ទះ ទី១. ម្ចាស់ឈ្មោះ ផន រ៉េត អាយុ ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ភឿន យាវ អាយុ ៥១ ឆ្នាំជាប្រភេទសំណង់ផ្ទះទំហំ ៧មx១២ម ធ្វើពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ រនាបក្ដារ ខូចខា ទាំងស្រុង លុយ ៥០ មុឺនរៀល ស្រូវ ២,១៥០ គីឡ អង្ករ ១៥០ គីឡូ មាស ៥ជី ។
ទី២. ម្ចាស់ឈ្មោះ ជៀស ហៀង ភេទ ស្រី អាយុ ៧៥ ឆ្នាំ ប្រភេទសំណង ផ្ទះទំហំ ៧មx១២ម ធ្វើអំពីឈើ ដំបូលក្បឿង ជញ្ជាំងក្ដារ រនាបក្ដារ ខូតខាតមាសចំនួន ០២ តម្លឹង គោយន្តចំនួន ០១ គ្រឿង ស្រូវចំនួន ០៣ តោន លុយ ០២ លានរៀល ។
អអគ្គិភ័យនេះកើតឡើងដោយមូលហេតុ បណ្តាលមកពីចរន្តអគ្គិសនី ហើយករណីនេះរថយន្តអគ្គិភ័យបានចេញអន្តរាគមន៍ចំនួន ០៤ គ្រឿង រួមមាន៖ រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើនឹង ១៨ មម៉ែត្រគុប។ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ មម៉ែត្រគុប។ រថយន្តអគ្គិភ័យនគរបាលស្រុកស្ទោងចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើនឹង ០៦ ម៉ែត្រគុប រលត់ទាំងស្រុង ។ កម្លាំងចេញអន្តរាគមន៍ពន្លត់សរុបចំនួន ៤៨ នាក់ ដឹកនាំដោយ លោកអភិបាលស្រុកកំពង់ស្វាយ អ៊ុន បុត្ត ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



