Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់​កែខ្លួន​មែន​! ទីបំផុត ចោរ​ស្រី​តែងខ្លួន ស្លៀក​ឡើង​ហំ ដើរ​តែ​ទិញ​បន្លំ​លួច​ទូរស័ព្ទ ត្រូវបាន​វាស់កម្ពស់​ហើយ ម្ចាស់​ហាង​ចុងក្រោយ បាន​ប្រាប់​វិធី​បោក​ថា​…

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​ហើយ ពី​ចោរ​ស្រី​រូប​ស្រស់​ម្នាក់ តែងខ្លួន​ស្លៀកពាក់​ឡើង​ហំហួន តែ​ដើរ​បោក​គេ ជាពិសេស​ប្រើល្បិច​ចូល​ទិញ​ទូរស័ព្ទ រួច​បន្លំ​លួច​ដាក់​ក្នុង​កាបូប​តែម្តង​។ ជាក់ស្តែង កាលពី​ថ្មីៗ​នេះ ម្ចាស់​ហាង​ទូរស័ព្ទ​មួយកន្លែង បាន​ចាប់បាន​ចោរ​ស្រី​រូបនេះ បន្ទាប់​ចូល​ទិញ​ទូរស័ព្ទ​២​គ្រឿង ដែលមាន​តម្លៃ ៥០០ ដុល្លារ​។​

​នេះ​តាម​ម្ចាស់​ហាង​ទូរស័ព្ទ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sithi Na បាន​បង្ហោះ ករណីនេះ កាលពី​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ ឲ្យ​ដឹងថា ៖ «​សូម​បងប្អូន​ប្រុង​ប្រ​យ​ត្ន័​ទាំងអស់គ្នា ជនខិលខូច​មួយ​នេះ​បាន​ចូលមក​បន្លំ​យក​ទូរស័ព្ទ​ពីរ​គ្រឿង​ពីរ​ហាង​ខ្ញុំ តែ​ខ្ញុំ​ចាប់បាន សូម​បងប្អូន​ប្រយ័ត្ន​ផង ល្បិច​ខ្ពស់​ណាស់​(​កំពុង​កូ​វីដ​ផង​មក​ធ្វើបាប​ឯង​ទៀត​)»​។​

​ដោយឡែក​ថ្មីៗ​នេះ ម្ចាស់​ហាង​ខាងលើ ក៏បាន​ភ្ជាប់​ផុស​មួយ​ដែល​បាន​បញ្ជាក់ថា ចោរ​ស្រី​នេះ​ត្រូវបាន​វាស់កម្ពស់​ហើយ និង​អបអរសាទរ​យ៉ាង​ដូច្នេះ​ថា​៖ «Hmm លួច​គេ​រហូត​ម៉​ង រៀងរាល់ថ្ងៃ​តែម្តង ខំ​លើក​លែងឱ្យ​ហើយ តែ​មិន​កែខ្លួន​សោះ ម្នាក់​នេះហើយ​ដែល​ចូល​បន្លំ​លួច​ទូរស័ព្ទ​នៅ​ហាង​ខ្ញុំ​ថ្ងៃមុន ឥឡូវ​ត្រូវគេ​ចាប់បាន​សម្រេច​ហើយ អបអរសាទរ​អ្នក​ចាប់បាន​»​។​

​ក្នុងនោះ​តាមរយៈ​គណនី​ឈ្មោះ TYTY Modern Phone Shop បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​នារី​រូប​ស្រស់​ដើរ​ឆបោក​ប្រើល្បិច​ទិញ​ទូរស័ព្ទ​ហើយ​ទៅយក​លុយ​មក​ឲ្យ​តាម​ក្រោយ ប្រ​ញ៉ាប់​យក​មួយ​ហើយ​ទុក​មួយ​សិន​បានអោយ​លុយ​សរុប ឥលូវ​វាស់កម្ពស់​ធ្វើ​កិច្ចសន្យា និង​ធ្វើ​ការអប់រំ​ដោយ​ពូៗ​សមត្ថកិច្ច​។ បងប្អូន​គួរតែ​បន្ត​ការប្រុងប្រយ័ត្ន​ចំពោះ​នារី​ម្នាក់នេះ​បន្ថែមទៀត​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×