ព្រៃវែង ៖ ហេតុការណ៍អគ្គិភ័យមួយបានធ្វើឲ្យព្រះចៅអធិការវត្តមួយអង្គ សុគតនៅក្នុងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅដ៏គួរឲ្យរន្ធត់។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងវត្តស្វាយឧត្តម ក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យព្រះចៅអធិការវត្តស្វាយឧត្តម ព្រះនាម ខៀវ មេធ ព្រះជន្ម ៨៩វស្សាបានសុគត ខណ:ពេលដែលព្រះអង្គកំពុងសិងលក់ក្នុងកុដិ ត្រូវបានអគ្គិភ័យលេបត្របាក់កុដិ របស់ព្រះអង្គ និងឆក់យកជីវិតរបស់ព្រះអង្គ ក្នុងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះទៅពិនិត្យសាកសពព្រះចៅអធិការវត្ត និងបានបញ្ជាក់ថា សពព្រះចៅអធិការ ពិតជាបានសុគតដោយសារតែឈ្លក់ជាមួយនឹងផ្សែងភ្លើង និងបណ្តាលឲ្យភ្លើងឆេះពិតប្រាកដមែន សពត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្ត បានរៀបចំធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ សួង សាម






