ភ្នំពេញ ៖ អគ្គិភ័យឆេះឃ្លាំងមួយកន្លែងឋិតនៅឃ្លាំងលេខ ១៩ ផ្ទះលេខ ១៩៦ស្ទួន ភូមិ ៧ សង្កាត់វាលវង់ខណ្ឌ ៧ មករារាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
កម្លាំងជំនាញផ្នែកអគ្គិីភ័យបានឲ្យដឹងថា ករណីចាប់ឈើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់ទូរសព្ទ័ ទំហំ ២ម៉ែត្រគុណនិង២៥ម៉ត្រ និងឆេះគ្រឿង អេឡិចត្រូចក្នុងឃ្លាំងខ្ទេចទាំងស្រុងដែលសរុបជាទឹកប្រាក់អស់ប្រហែលជា២០ម៉ឹនដុល្លារសហរដ្ឋអាមេរិក តែមិនបណ្តាលឲ្យមានអ្នករងរបួសនិងរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៏អគ្គីភ័យខាងលើកម្លាំងបង្ការនិងពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៦គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន២០ឡានស្មើនឹង១០០ម៉ែត្រគូប។
ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ OCIC ជ្រោយចង្វារចំនួន៧គ្រឿង
រថយន្ត OCIC កោះពេជ្រចំនួន៣គ្រឿង។ រថយន្តផ្សារទំនើបអូឡាំព្យាចំនួន៣គ្រឿង និងរថយន្តក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន១គ្រឿង បានបាញ់ពន្លត់ឲ្យរលត់ជាស្ថាពរទៅវិញទាំងស្រុង នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃដដែល៕រក្សាសិទ្ធិដោយ សួង សាម








