ភ្នំពេញ ៖ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះ មួយកន្លែង កាលពីនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ង ព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ ឡាយ សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ ។ មូលហេតុ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រភេទ សំណង់ ឈេី ប្រក់សង្ក័សី (ទំហំ ១០ម៉ែត្រ គុណ ២៥ម៉ែត្រ ) ខូចខាតសម្ភារ ខូចខាតទាំងស្រុង និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ ។
រថយន្តការិយាល័យអគ្គិភ័យចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១ឡាន ស្មេីនឹង ៤ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យ ជំនួយរួមមានៈ រថយន្តពន្លត់អគ្គិភ័យ របស់បុរី ប៉េង ហួត បឹងស្នោ ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មេីនឹង ៨ម៉ែត្រ គូប រថយន្តពន្លត់អគ្គិភ័យ របស់សាលាសង្កាត់ព្រែកថ្មី ចំនួន ១គ្រឿង ប្រើប្រាស់ ទឹកអស់ ១ឡាន ស្មេីនឹង ៤ម៉ែត្រ គូប ។ ពន្លត់ចប់នៅវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕រក្សាសិទ្ធិដោយ៖ សារឿន







