Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ៖ មនុស្សចំនួន ១១នាក់ស្លាប់ និងរងរបួសចំនួន ២៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សចំនួន ១១នាក់ស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន ១៤នាក់ ក្នុងនោះរបួសធ្ងន់ ៨នាក់ និងរបួសស្រាល ៦នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨៥៣លើក បណ្តាលឲ្យមនុស្សចំនួន ៤៨១នាក់ បាត់បង់ជីវិត និងរបួសចំនួន ១២១១នាក់ ក្នុងនោះរបួសធ្ងន់មានចំនួន ៧១៦នាក់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧៣៥៥៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៣៧៣០គ្រឿង និងរថយន្តចំនួន ១៩៨២៦គ្រឿន ក្នុងនោះរថយន្តតូច ១៥៤៦០គករឿង និងធំ ៤៣៦៦គ្រឿ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×