Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បិចថ្មី បន្លំស្លៀកឯកសណ្ឋានជាមន្ត្រីនគរបាល ដើម្បីងាយស្រួលទៅជួបមិត្តភក្តិ ជាប់អន្ទាក់ប្រជាការពារ

ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោង១៧នឹង៣០ នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើ ការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ស្លៀកឯកសណ្ឋានក្លែងធ្វើជាមន្ត្រីនគរបាលជាតិ ដែលជាល្បិចងាយស្រួលក្នុងការឆ្លងកាត់គោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ចក្នុងហេតុការអនុ វត្តនូវវិធានបម្រាមគោចរ ។

បុរសខាងលើឈ្មោះ រ៉េត បញ្ញា អាយុ ២៦ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិ ក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈជាប់ខ្លួនរួមមាន ៖ ១ -ម៉ូតូម៉ាក ស៊ុយស៊ុគី Viva ពណ៌ ខ្មៅ១គ្រឿងផលិត ឆ្នាំ ២០០៦ ពាក់ផ្លាកលេខ កណ្តាល 1C- 2124 ។ ២ -ទូរស័ព្ទដៃ១ គ្រឿងម៉ាក Iphone 5s ពណ៌ ទឹកមាស (ខូច) ។ ៣ – ខ្សែក្រវាត់ ១ ក្បាលដែករូបសិង្ហ ៤ -មួក១ ពណ៌ ខ្មៅ មានព្រះសង្ហារ ៥- សម្លៀកបំពាក់ឯកសណ្ឋាន នរគបាលជាតិ១ឈុត (១កំប្លេរ) ។ ៦ -ស្បែកជើងក វែង១ គូរ ។ ៧ – វិទ្យុទាក់ទង១ គ្រឿងម៉ាក MOTOROLA ។ ៨ – ប័ណ្ណ ប ស ស ១ សន្លឹក មានបិតរូបថត នរគបាលជាតិ ២សន្លឹក និងរូបភាព សុីវិល ១សន្លឹក ។

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា នៅវេលាម៉ោងដែលសមត្ថកិច្ចកំពុងដាក់បម្រាមគោចរ ស្រាប់តែបុរសរូបនេះ បានជិះម៉ូតូ១គ្រឿង ក្នុងសម្លៀកបំពាក់ឯកសណ្ឋានជានគរបាលជាតិ ចេញពីផ្ទះរបស់ខ្លួន ដើម្បីទៅផ្ទះរបស់ឈ្មោះ ម៉ៅ ស្ថិតនៅភូមិ ព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។ លុះជិះទៅជិតផ្ទះរបស់ម៉ៅ ជនខាងលើ បានឆ្លងកាត់គោលដៅរបស់ប្រជាការពារ ដែលកន្លែងត្រួតពិនិត្យ ដើម្បីបង្ការការរីករាលដាលនឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ភូមិព្រែកអង្គុញ ពេលនោះក៏ត្រូវកម្លាំងប្រជាការពារឃាត់ធ្វើការសួរនាំ ។ ដោយមានការសង្ស័យកម្លាំងប្រជាការពារ បានទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសៀមរាប ដើម្បីឲ្យដឹងពីសកម្មភាព និងទង្វើដែលជននេះ បានប្រព្រឹត្តមកលើកម្លាំងកំពុងអនុវត្ត នូវផែនការការពារ និងរាំងខ្ទប់ ផលប៉ះពាល់ជំងឺរាតត្បាតវីរុសកូវីដ-១៩ ។

ខណៈនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាប បានចុះទៅដល់ នឹងបានឃាត់ខ្លួនបុរសខាងលើ យកទៅសាកសួរនៅនគរបាលប៉ុស្តិ៍ ទើបដឹងថា ជាជនក្លែងបន្លំ ស្លៀកឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ ដើម្បីងាយស្រួលក្នុងការឆ្លងកាត់ នឹងបម្លាស់ទីពីភូមិមួយទៅភូមិមួយ ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីងាយស្រួលស្កាត់ទៅជួបមិត្តភក្តិ ក្នុងអំពើដែលខុសនឹងច្បាប់ហាមឃាត់ ។ ជាក់ស្តែងក្រៅពី ឯកសណ្ឋានសម្លៀកបំពាក់ក្លែងជាមន្ត្រីនគរបាលជាតិ ជននេះត្រូវបានសមត្ថកិច្ចរកឃើញមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួនផងដែរ។

បច្ចុប្បន្នបុរសខាងលើ នឹងវត្ថុតាង ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដេីម្បីបន្តនីតិវិធី ៕ រក្សាសិទ្ធិដោយ៖សួង សាម

×