កោះកុង ៖ មេឃុំដងពែង ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៤ និង៤០នាទីថ្ងៃទី១៥មេសានេះ លើកំណាត់ផ្លូវលេខ១៤៨៣ ត្រង់ចំណុចទល់មុខក្លោងទ្វារវត្តអង្គរភ្នំខ្លុង ភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
តាមការឱ្យដឹងរបស់នគរបាលមូលដ្ឋាន ឱ្យដឹងថា ជនបង្កជាយុវជនឈ្មោះ កាត់ សាម៉ាត អាយុ១៨ឆ្នាំ បើកបរម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ1C-3533 របួសស្រាល រស់នៅភូមិត្រពាំង ឃុំស្រែអំបិល ដោយបើកបរកាត់គន្លងផ្លូវខាងស្តាំម៉ូតូត្រៃជនរងគ្រោះបញ្ច្រាស់ទិសគ្នា។
រីឯជនរងគ្រោះឈ្មោះ មេង យុយ ភេទអាយុ៦១ឆ្នាំ បើកបរម៉ូតូត្រៃ ពណ៌ក្រហម គ្មានផ្លាកលេខ មុខរបរជាមេឃុំដងពែង (ស្លាប់) រស់នៅភូមិស្រែអំបិល។
បច្ចុប្បន្ន សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រអំបិល ដើម្បីដោះស្រាយបន្ត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




