Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសន្តិសុខ7NG ដេញស្ទាក់ចាប់ក្មេងទំនើង២ក្រុម ដេញកាប់គ្នា ប្រគល់ឲ្យសមត្ថកិច្ច

កណ្តាល ៖ ក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយកាំបិតនិងដំបង ដេញវាយនិងកាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្លាំងសន្តិសុខរបស់ក្រុមហ៊ុន7NG ។

ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ ស្ថិតនៅតាមបេតុងរបស់ក្រុមហ៊ុន7NG ក្នុងភូមិវិហារសួគ៍ខាងជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បន្ទាប់ពីក្រុមក្មេងទំនើងទាំង២ក្រុម បានជិះម៉ូតូប្រដាប់ដោយកាំបិតនិងដំបង វាយតបគ្នាដូចក្នុងរឿងចិន កម្លាំងសន្តិសុខរបស់ក្រុមហ៊ុន7NG បានចេញអន្តរាគមន៍ទប់ស្កាត់ នូវសកម្មភាពរបស់ក្រុមក្មេងទំនើងនេះ និងបានឃាត់ខ្លួនបាន១៤នាក់ និងបានទំនាក់ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលវិហារសួគ៍ មកសហការហើយបានប្រគល់ក្មេងទំនើងទាំង១៤នាក់ ទៅឲ្យកម្លាំងសមត្ថកិច្ចធ្វើការសាកសួរបន្ត។

បន្ទាប់ពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើនេះ រួចមក សមត្ថកិច្ចបានបញ្ជូនក្រុមនេះ ទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕រក្សសិទ្ធិដោយ ៖សួង សាម

×