Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យមែន ជនសង្ស័យ២នាក់ដាច់លុយទិញបាយ ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេចហើយ ចំពេលសមត្ថកិច្ចកំពុងតែ Lock down

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីម្នាក់បានសម្រេច ខណៈកំពុងជិះម៉ូតូទៅផ្សាររកទិញសម្ភារៈប្រើប្រាស់ រួចជនសង្ស័យ បានព្យាយាមបើកម៉ូតូ រត់ទៅបុកជាមួយនឹងប៉ារ៉ាស់ បិទផ្លូវរបស់អាជ្ញាធរដែលដាក់បិតខ្ទប់(Lockdown) ក៏ត្រូវឃាត់ខ្លួនបានប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ យកទៅសួរនាំ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី ១៦ មេសា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ចូលវត្តតាំងកសាង ភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ មានឈ្មោះ រ៉េត ដេវិត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២ មានឈ្មោះ សារ៉ន សក្កិ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង សែនសុខ។ ម៉ូតូជិះធ្វើសកម្មភាពម៉ាក់ ស៊ុយស៊ុគីនិច ពណ៌សលាយលឿង ពាក់ផ្លាកលេខ1W-6630 ។
ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ឈុន លាង អាយុ៤១ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិកើតហេតុ ។

តាមប្រភពបានដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅផ្សារ ដើម្បីទៅទិញសម្ភារៈប្រើប្រាស់ នៅផ្សារតាំងកសាង ដោយធ្វើដំណើរតាមផ្លូវបេតុង ពីត្បូងទៅជើង លុះចេញពីផ្ទះបានបន្តិច ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ខាងលើជិះម៉ូតូមកក្បែរ ធ្វើសកម្មភាពលូកដៃ ឆក់យកកាបូបពីជនរងគ្រោះ ដែលដាក់នៅរានម៉ូតូខាងឆ្វេងដៃ ។ បន្ទាប់ពីឆក់បានជនសង្ស័យ បានបើកម៉ូតូរត់គេចខ្លួន ហើយត្រូវស្ត្រីរងគ្រោះស្រែកឆោឡោ ផ្អើលដល់កម្លផ្អើលដល់កម្លាំងសមត្ថកិច្ច ប្រកាសតាមវិទ្យុទាក់ទង ស្រាប់តែជនសង្ស័យជិះទៅបុកនឹងប៉ារ៉ាល់ របស់អាជ្ញារធរដែលបិទខ្ទប់ (Lockdown) ត្រូវឃាត់ខ្លួនបានតែម្តង ។ នៅក្នុងកាបូបនេះ មានលុយ២០០ដុល្លារ និងទូរស័ព្ទដៃ១គ្រឿង។

បើតាមចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់នេះ បានឲ្យដឹងថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ពិតប្រាកដមែន ហើយបានធ្វើ២ដងរួចមកហើយ លើទី១នៅម្តុំផ្សារដីហុយ ខណ្ឌសែនសុខ លើទី២ ម្តុំវត្តអង្គតាម៉ិញ ហើយលើកទី៣នេះ ក៏ត្រូវចាប់ខ្លួនតែម្តង មូលហេតុដែលពួកខ្លួន ចេញធ្វើសកម្មភាពលើកទី៣នេះ ព្រោះពួកខ្លួនដាច់លុយទិញបាយហូប។

បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតនៅក្រោមការសាកសួរ ពីនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ ដើម្បីកសាងសំណុំរឿង បញ្ចូនខ្លួនជនសង្ស័យ ទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម

×