Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារៈមន្ទីរ​មួយទៀត​នៅ​អា​មេ​រិច សម្រេច​ដក​ពានរង្វាន់​សិទ្ធិមនុស្ស​ពី​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី​

spot_img

​មេដឹកនាំ​មី​យ៉ាន​ម៉ា អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​សារមន្ទីរ​មួយ​ក្នុង​អា​មេ​រិច ដក​យក​ពានរង្វាន់​​កិត្តិយស​​ដ៏​ល្បីល្បាញ ដោយសារ​តែ​សកម្មភាព​បន្ត​ហឹង្សា​ប្រឆាំង​នឹង​ក្រុម​ជនជាតិដើម​​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ​។​

​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ធ្លាប់​ជា​អ្នកតស៊ូ​ស្វែងរក​សិទ្ធិសេរីភាព​ដ៏​ខ្លាំងក្លា និង​ត្រូវ​សហគម​ន៏​អន្តរជាតិ​​មើល​​​ឃើញ​អ្នកស្រី​ថា​ជា​មនុស្ស​អស្ចារ្យ ប៉ុន្តែ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ សារមន្ទីរ (Holocaust Memorial Museum) បានប្រកាសថា ខ្លួន​បាន​រំលាយ​ពានរង្វាន់ Elie Wiesel Award នោះ​ចោល​វិញ ក្រោយ​ពេល​ពួកគេ​ប្រគល់​ឲ្យ​អ្នកស្រី កាលពី​ឆ្នាំ ២០១២​។​

​នៅក្នុង​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​មេដឹកនាំ​មី​យ៉ាន​ម៉ា លោក Sara Bloomfield ដែល​ជា​ប្រធាន​សារ​​មន្ទីរ​​ខាងលើ បានបញ្ជាក់​ថា ពួកយើ់ង​ចាត់​ទុក​បញ្ហា​ជា​រឿង​ធ្ងន់ធ្ងរ និង​ត្រូវ​បង្ខំ​ចាត់វិធានការ ដោយ​​សារ​ការបណ្តេញចេញ និង​ការសម្លាប់ ពី​សំណាក់​កងកំលាំង​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា លើ​ជនជាតិដើម​​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ខែវិច្ឆការ សល​វិទ្យាល័យ​ដ៏​ល្បី​ល្បាយ​មួយ​របស់​អា​មេ​រិច​ក៏បាន​សម្រេច​ចិត្ត​ដក​ពានរង្វាន់​កិត្តិយស​ពី​អ្នកស្រី​ផងដែរ ដោយសារ​បញ្ហា​សម្លាប់​យ៉ាង​សាហាវ​ឃោរឃៅ​ទៅលើ​ជន​​ជាតិ​ដើម​ទាំងនោះ​៕ សុភ័ក្ត្រ

spot_img
×