ភ្នំពាញ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ដែលធ្វេីសកម្មភាពលួចម៉ូតូ ពីជនរងគ្រោះបាន២ថ្ងៃ រួចជិះឌុបគ្នាដេីរលេង ជួបបងប្អូនម្ចាស់ម៉ូតូស្គាល់ចាប់ប្រតាយប្រតប់គ្នា ឃាត់ខ្លួនបានជនសង្ស័យ១នាក់ ម្នាក់ទៀតរត់គចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៧ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភព អ្នកដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ ជនងគ្រោះបានបាត់ម៉ូតូម៉ាកហុងដា វេងពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ចាម1B-4859 ដែលទិញមកទុកកែចាប់រទេះលក់ដូរ ត្រូវបានជនសង្ស័យលួចយកទៅបាត់ លុះមកដល់ថ្ងៃកេីតហេតុខាងលេី ក៏មានអ្នកស្គាល់ម៉ូតូជនរងគ្រោះ ដែលបានបាត់ ប្រទះឃេីញ ជនសង្ស័យជិះគ្នា២នាក់ ឈប់ស្តុបនៅមុខវត្ត ក៏ដេីរទៅសួរ ខណៈកំពុងសួរ ស្រាប់តែជនសង្ស័យនាំគ្នារត់គេច តែត្រូវបងប្អូនប្រជាពករដ្ឋ ព័ទ្ធចាប់បានជនសង្ស័យម្នាក់ ប្រគល់ជូនសមត្ថកិច្ច និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។


ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចាន់ វិចិត្រ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមសួន ។
ក្រោយកេីតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅសួរនាំបន្តនៅប៉ុស្តិ៍ ចំណែកជងរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ សារឿន





