Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ ដៃចូលម៉ាស៊ីនកិនទឹកអំពៅ កៀបជាប់

ស្ទឹងត្រែង ៖ ស្ត្រីដាក់ធុងដើរលក់ទឹកអំពៅតាមម៉ូតូចល័តម្នាក់ បានជ្រុលដៃចូលក្នុងម៉ាស៊ីនកៀបជាប់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង ៤ ល្ងាចថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២១ ត្រង់ចំណុចក្បែររង្វង់មូល កែងរបងសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីឈ្មោះនឿន ស្រីនាង អាយុ២៨ឆ្នាំ មានផ្ទះនៅខាងក្រោយរបងសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ស្រីនាង បានដាក់ធុងទឹកអំពៅតាមម៉ូតូចល័តលក់ នៅខាងលិចរង្វង់មូល។ ចៃដន្យដៃរបស់នាង បានជ្រុលចូលទៅក្នុងម៉ាស៊ីនទឹកអំពៅ ទាំងមានពាក់ស្រោមដៃផង។

អ្នកឃើញហេតុការណ៍ បានជួយនាងយកទៅកន្លែងជាងជួសជុលម៉ូតូមួយកន្លែង ក្បែរនោះ ដើម្បីយកម៉ូទ័រកាត់ផ្តាច់ដែកម៉ាស៊ីនកិនទឹកអំពៅ យកដៃជនរងគ្រោះចេញពីម៉ាស៊ីន។ បន្ទាប់ពីកាត់ផ្ដាច់ភ្លាម ស្ត្រីរងគ្រោះដែលជ្រុលដៃចូលក្នុងម៉ាស៊ីនកិនទឹកអំពៅ ត្រូវបានគេជួយដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

តាមការបញ្ជាក់ពីអ្នកនៅកន្លែងកើតហេតុ បានប្រាប់ថា ដៃខាងឆ្វេងរបស់នាង គឺត្រូវបានរងរបួស ដោយសារចូលក្នុងម៉ាស៊ីនកិនទឹកអំពៅ៕ រក្សាសិទ្ធិដោយ:សំណាង

×