Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រៃវែង៖ “អ្នកល្មេីសបម្រាមនៅតែមាន”, អ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមច្បាប់

ព្រៃវែង ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុកសុីធរកណ្ដាលមកពីរាជធានីភ្នំពេញ។

អ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។ ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវព័ត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ក្នុងនាមអាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូន ទាំងយប់ទាំងថ្ងៃមិនខ្លាចហត់នឿយទោះបីកាល:ទេស:ណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ១៩ ចេញពីខ្លួនអ្នកនិងគ្រួសារអ្នក។ ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវជាសត្រូវឥតស្រមោលនេះខ្លាំងណាស់ដែរតែវាជាតួនាទីភារកិច្ច និងកាតព្វកិច្ច៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×