ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែមេសា ឆ្នាំ២០២១ បានថ្លែងថា នៅយប់ថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៤៥នាទីយប់ ដោយបានឃេីញបុរសម្នាក់កំពុងដឹងប្រពន្ធតាមម៉ូតូ ដេីម្បីរកមន្ទីរពេទ្យសម្រាប់ប្រពន្ធសម្រាលកូន ស្របពេលដែលកម្លាំងពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ( S.D.U) កំពុងតែល្បាត ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែន ជ័យ បានឃេីញ ដោយក្តីអាណិត និងបារម្មណ៍ខ្លាចប្រពន្ធបងប្រុស សម្រាលកូននៅតាមផ្លូវ កម្លាំងក៏បានជិះអមដំណេីរជូនគាត់ ទៅដល់មន្ទីរពេទ្យអង្គដួងដោយសុវត្ថិភាព ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ











