Sunday, February 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ជំនាញ​ស្រាវជ្រាវ​ ឃាត់ខ្លួន​ឪពុកចុង ​រំលោភ​សេពសន្ថវៈ ​លើ​កូនស្រី​ជា​អនីតិជន​

​ព្រះ​វិហារ​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៅ​ថ្ងៃ​ អាទិត្យ​ ទី​១៨​ ខែមេសា​ ឆ្នាំ​ ២០២១​នេះ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ន្ថ​វ​:​លើ​អនីតិជន​ ។​

​ជនសង្ស័យ​ឈ្មោះ​ ជុន​ រ៉ា​ ភេទ​ ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​កសិករ​ ត្រូវជា​ឪពុកចុង​ក្មេង​ស្រី​រង​គ្រោះ​ មាន​ទីលំនៅ​ភូមិ​សម្បូរ​ ឃុំ​ស្រ​យ៉ង​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​ ។​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ប្រពន្ធ ​និង​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង ​ប​ញ្ជួ​ន​ជនសង្ស័យ ​ទៅ​សាលាដំបូង​ខេត្ត ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×