Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ មកលេងប្រពន្ធនៅបន្ទប់ជួល ពេលប្រពន្ធមិននៅ ឃើញនារីដែលស្នាក់នៅរួមបន្ទប់ជាមួយប្រពន្ធ ក៏ចាប់រំលោភ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ មកលេងប្រពន្ធនៅបន្ទប់ជួលក្នុងក្រុងប៉ោយប៉ែត ពេលប្រពន្ធមិននៅ ឃើញនារីដែលស្នាក់នៅរួមបន្ទប់ជាមួយប្រពន្ធ ក៏ ចាប់រំលោភលើគ្រែ រហូតបានសម្រេច, ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អ.ហ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ។

យោងតាមពាក្យបណ្ដឹងរបស់នារីងគ្រោះឈ្មោះអ.វ អាយុ៣២ឆ្នាំ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្ដីពីករណីរំលោភសេពសន្ថវ: ដែលប្រព្រឹត្តកាលពីវេលាម៉ោង០២ និង០០នាទីយប់ឈានចូលថ្ងៃទី១៧ខែមេសាឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលជិតខារ៉ាអូខេអេស្វផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីទទួលពាក្យបណ្ដឹង លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចាត់តាំងកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការសួរនាំ នឹងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំអំពីរឿងហេតុដែលកើតឡើង ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីកម្លាំងជំនាញប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថ ក្រុងសាកសួរចម្លើយរួចមក ជនសង្ស័យបានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី រូបគេបានធ្វើដំណើរទៅក្រុងប៉ោយប៉ែត ក្នុងគោលបំណងទៅលេងប្រពន្ធ ដែលស្នាក់នៅជាមួយនារីរងគ្រោះខាងលើ ពេលទៅដល់ក្រុងប៉ោយប៉ែត រូបគេពុំបានទៅជួបប្រពន្ធភ្លាមនោះទេ ដោយរូបគេបានទៅផឹកស៊ីជាមួយមិត្តភក្ដិ បន្ទាប់ពីស្រវឹង រូបគេក៏បានទៅបន្ទប់ជួលរបស់ប្រពន្ធ ដើម្បីសម្រាក តែចៃដន្យប្រពន្ធគេមិននៅ ហើយរូបគេក៏ជួបជាមួយនារីរងគ្រោះ ដែលប្រពន្ធរបស់គេស្នាក់នៅជាមួយ ជនសង្ស័យរូបនេះ ឆ្លៀតឱកាសក៏ឡើងលើគ្រែ ធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះតែម្ដង ដោយមុនដំបូង រូបគេបានចាប់ដៃនារីរងគ្រោះ ហើយនារីរងគ្រោះមិនព្រម ពេលនោះរូបគេក៏បានប្រើហិង្សា ដោយច្របាច់កនារីរងគ្រោះ ហើយគំរាមសម្លាប់ ទើបនារីរងគ្រោះព្រមឱ្យរួមរក្ស រហូតបានសម្រេចតែម្ដង ។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពនៃជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា បញ្ជាក់ឱ្យឃើញថា ជនសង្ស័យឈ្មោះ អៀក សេងថៃ ពិតជាបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវ: លើនារីរងគ្រោះពិតប្រាកដមែន ។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោក វរសេនីយ៍ឯ ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៨មេសា២០២១នេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×