Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃេីញផ្លូវស្ងាត់ បើកម៉ូតូលឿនមិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿងទៀត ស្លាប់កុមារីអាយុ៣ឆ្នាំម្នាក់

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និងម៉ូតូ បណ្តាលឲ្យក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ស្លាប់ ហេតុការណ៍នេះស្ថិតនៅចំណុចផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុម៉ូតូViVa បើកបរដោយមានគ្នា៣នាក់ ប្តីប្រពន្ធ និងកូនស្រីម្នាក់មានអាយុ៣ឆ្នាំ ចេញពីទិញម្សៅទឹកដោះគោ រួចត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់មុខមន្ទីរពេទ្យROYAL ក៏មានប៉ូតូ Scoopy ផ្លាកលេខ កំពង់ឆ្នាំង1H-6576 មួយគ្រឿងបើកបរលឿនមិនប្រយ័ត្ន បុកម៉ូតូ ViVa ពីក្រោយពេញទំហឹង ធ្វើឲ្យក្មេងស្រីអាយុ៣ឆ្នាំរងរបួសធ្ងន់ ។ ក្រោយពីបញ្ជូនកុមារីរងគ្រោះ ចូលមន្ទីរពេទ្យRoyal ប្រភពពីសាច់ញាតិបានឲ្យដឹងថា កុមារីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ សារឿន

×