Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់គណនីហ្វេសបបុក ឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាព ផឹកស៊ីមានគ្នាច្រើន ត្រូវនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ ឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ ៣៦ ឆ្នាំ ទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់គណនីអាខោនហ្វែសប៉ុក ឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាព ផឹកស៊ី ដែលមានគ្នាច្រើន ជាច្រើនសន្លឹកកាល ពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ភ្ជាប់នឹងខ្លឹមសារថា ៖ “អញផុសទៀតចាំមើលមីអាយះណាវារម៉ាស់កណ្តួយទៀត អញជួបគឺជួប #ជូនចំពោះពួកពូកែផ្តល់ព័ត៌មានពេលមិនជួបមិនផ្តល់ផងពេលជួបដឹងភ្លាម” និងមានអ្នកចែករំលែករូបភាព ជាច្រើន បន្ទាប់មកសាម៉ីខ្លួនបាន មកសារភាព និង ធ្វើការសុំទោស នៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយ មានជ័យ (ការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា ) ដើម្បីប្រាប់អំពីមូលហេតុដែលខ្លួនបានប្រព្រឹត្ត ។

ក្រោយពីបានសាកសួរបានឲ្យដឹងថា ៖ រូបភាពដែលបានបង្ហោះនោះ ជារូបភាពចាស់តាំងពី ខែ ធ្នូ ឆ្នាំ ២០២០ ម្លេះដោយមានទំនាស់ជាមួយបងប្អូនអ្នកជិតខាងទើបយក រូបនោះមកផុស សារជាថ្មី ធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ និង មិនគោរពតាម អនុសាសន៍ ដ៍ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល ៣ ការពារ ៣ កុំ ។

តាមការស្រាវរបស់ការិយាល័យជំនាញ រកឃើញថា រូបភាពដែលបានបង្ហោះនោះ ជា រូបភាព ដែលបានបង្ហោះក្នុង ខែ ធ្នូ ឆ្នាំ ២០២០ ពិតប្រាកដមែន ។

ដោយមានការណែនាំពី លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ឲ្យកម្លាំងជំនាញ ធ្វើកិច្ចសន្យាអប់រំ ឲ្យ បញ្ឈប់ការបង្ហោះរូបភាពតទៅទៀត និង ធ្វើការគ្រប់គ្រងតាមដានបន្តទៅទៀត ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×