ភ្នំពេញ ÷ ជនសង្ស័យមានគ្នា៣នាក់ បានជិះកង់បីមួយគ្រឿង បាននាំគ្នាធ្វើសកម្មភាពចូលទៅគាស់ផ្ទះស្រ្តីជាជនជាតិចិន បម្រុងចូលយកសម្ភារនៅក្នុងនោះ តែត្រូវបានអ្នកជិតខាងឃើញទាន់ ស្រាប់តែជនសង្ស័យឡើងលើកង់បី ព្យាយាមបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមឃាត់បានវិញ នៅផ្លូវ១៤៣ កែងនឹងផ្លូវ៣៣០យកទៅសួរនាំ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៧ និង៤០នាទីយប់ថ្ងៃអាទិត្យទី១៨ ខែសីហា ឆ្នាំ២០២១៦ និង៤០នាទីយប់ថ្ងៃអាទិត្យទី១៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៤៣ កែងនិងផ្លូវ៣៣០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីបងប្រុសម្នាក់ សុំមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើគាត់បានឃើញ ជនសង្ស័យមានគា្ន៣នាក់ ជិះកង់បីមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 1-HT 4151 បានចូលទៅមុខផ្ទះរបស់ស្រ្តីជនជាតិចិន រួចក៏នាំគ្នាយកប្រដាប់គាស់ទ្វារបម្រុងចូលយកសម្ភារនៅខាងក្នុងចេញ ស្រាប់តែបុរសម្នាក់ ដែលគាត់នៅជិតកន្លែងកើតហេតុខាងលើ ឃើញទាន់រួចក៏បានស្រែកថាចោៗ ឲ្យអ្នកជិតខាងជួយតាមប្រដេញ បន្ទាប់មកក៏រាយការទៅសមត្តកិច្ចឲ្យចុះជួយតាមព័ទ្ធស្ទាក់ និងតាមឃាត់បាននៅត្រង់ផ្លូវ១៤៣ កែងនឹងផ្លូវ៣៣០ រួចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី២។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមនឹងកង់បីមួយគ្រឿងសួរនាំរួច
ដោយសំអាងលើភស្តុតាងច្បាស់លាស់ កាមេរ៉ាសុវត្ថិភាព ដែលបុរសដែលឃើញហេតុការណ៍ យកមកឲ្យសមត្ថកិច្ចមើលផ្ទាល់។
ដោយសមត្ថកិច្ចឃើញភស្តុតាងជាក់ស្តែង សម្រេចឃុំខ្លួនជនស្ស័យទាំង៣ និងកសាងសំណុំរឿង បន្តចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត








