Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនមួយក្រុម ឃើញយុវជនម្នាក់ កាន់ទូរទស្សន៍ចោទថាចោរដេញវាយគ្នា ផ្អើពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់បានទាំងអស់

ភ្នំពេញ ÷ យុវជនម្នាក់ជានាក់រើសអេតចាយ ត្រូវបានយុវជនមួយក្រុមទៀត មានគ្នា៥នាក់ឃើញកាន់ទូរទស្សន៍នៅដៃ ស្រាប់តែនាំគ្នាដេញវាយរួចស្រែកថាចោរៗ ផ្អើលពេញផ្លូវហើចោទថាជាចោរចូលគាស់ផ្ទះប្រជាពលរដ្ឋ យកទូរទស្សន៍និងបាស់ ត្រូវបានគណៈបញ្ជាការខណ្ឌ ឃើញដេញតាមឃាត់បានទាំងអស់ យកទៅធ្វើការសួរនាំ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង ១១ និង ៥០នាទីយប់ថ្ងៃអាទិត្យទី ១៨ ខែមេសាឆ្នាំ ២០២១ ចំណុចមុខសណ្ឋាគារភ្នំពេញ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះ អ្នករើសអេតចាយបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន បានដើររើសអេតចាយ នៅជិតនិងរង្វង់មូលគួចកាណុង ហើយក៏បានឃើញទូរទស្សន៍ម៉ាកអិលអ៊ីឌីពណ៌ខ្មៅ គេបោះចោលរួចបានរើសមកកាន់យកទៅលក់នៅកន្លែងអេតចាយ បន្ទាប់មកស្រាប់តែលេចមុខយុវជនមួយក្រុម មានស្រីនិងប្រុសបានដេញវាយទៅលើរូបគាត់ រួចស្រែកថាចោរៗរួចដេញវាយគ្នាពេញផ្លូវ រត់មកដល់ចំណុចមុខសណ្ឋាគារភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ តាមឃាត់ខ្លួនបានទាំងអស់ មានស្រីនិងប្រុស៦នាក់ រួចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីធ្វើការសួរនាំបន្ត។

ក្រោយពីការសួរនាំរួច ដោយយុវជនមួយក្រុមមានគ្នា៥នាក់នោះ មានការច្រឡំ ចោទថាជាចោរ បន្ទាប់មកក៏ដោះលែងឲ្យទៅវិញរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ៖សា មេត

×