ភ្នំពេញ ៖ ក្រុមញៀនល្បែងល្មើសនឹងវិធានការការពារនៃជំងឺឆ្លង កូវីដ១៩ ចំនួន៨នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស អគ្គស្នងការនគរបាលជាតិ បង្រ្កាបនិងឃាត់ខ្លួន ខណ:ពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងយ៉ាងព្រហើន។
ការឃាត់ខ្លួនក្រុមញៀនល្បែងខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង១៧នាទីថ្ងៃទី១៩ខែមេសា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រត្តិបត្តិការបង្រ្កាបក្រុមញៀនល្បែងខាងលើនេះ គឺដឹកនាំ ដោយលោក វរសេនីយ៍ទោ វ៉ាន់ ដារា អនុប្រធានអន្តរាគមន៍ពិសេស នៃអគ្គស្នងការ បានដឹកនាំកម្លាំងល្បាត និងឃាត់ខ្លួនក្រុមញៀនល្បែង បានចំនួន៨នាក់។
ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នេះ រួចមកកម្លាំងអន្តរាគមន៍ពិសេស បានប្រគល់ក្រុមនេះ ឲ្យទៅសមត្ថកិច្ចមូលដ្ឋានចាត់ការបន្ត។
បច្ចុប្បន្នជនញៀនល្បែងទាំង៨នាក់ខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ ៖សួង សាម



