Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០៩ថ្ងៃ ៖ មនុស្សចំនួន ៤៩៣នាក់ស្លាប់ និងរបួសជាង ១២៤៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅរសៀលថ្ងៃទី១៩ ខែមេសានេះថា រយៈពេល ១០៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ៨៧២លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៤៩៣នាក់ និងរបួសចំនួន ១២៤៧នាក់ ក្នុងនោះធ្ងន់ចំនួន ៧៣៣នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ២លើក ស្លាប់ ២នាក់ និងរបួស ៣នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១០៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧៣៦៨៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៣៨៣៨គ្រឿង និងរថយន្តចំនួន ១៩៨៤៨គ្រឿង ក្នុងនោះរថយន្តតូច ១៥៤៨០គ្រឿង និងធំ ៤៣៦៨គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×