Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន អបអរ​កូរ៉េ​ទាំងពីរ ដោយ​ប្រុងប្រយ័ត្ន ក្រោយ​ពេល​ពួកគេ​យល់ព្រម​ធ្វើ​កិច្ចប្រជុំ​កំពូល​

spot_img

​ប្រទេស​ចិន​បាន​និយាយថា ខ្លួន​អបអរសាទរ​ចំពោះ​ប្រទេស​កូរ៉េខាងជើង និង​ខាងត្បូង ក្រោយពេល​​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ចប្រជុំ​កំពូល ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃរសៀល​នេះ​។​

​ទោះយ៉ាងណា មន្ត្រី​ការបរទេស​ចិន បាន​សំដែង​ការប្រុងប្រយ័ត្ន​ថា វា​ដូចជា​ឆាប់​ពេក​ហើយ​ក្នុង ការសន្និដ្ឋាន​ថា​ការចរចារ​នឹង​អាច​នឹង​នាំ​ឲ្យ​កិច្ចប្រជុំ​ចុងក្រោយ​នេះ ដោះស្រាយ​បញ្ហា​សំខាន់​បាន​។​

​ការ​ថ្លែង​បែប​នេះ​របស់​មន្ត្រី​ចិន​ធ្វើឡើង ក្រោយពេល​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង បាន​ទៅ​ចូលរួម​​កិច្ចប្រជុំ​ជា​មួយ​នឹង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ទីក្រុង​ព្យុង​យ៉ាង​នៅ​ដើម​សប្តាហ៏​នេះ​។​

​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង ដែល​បាន​ជួប​ចរចារ​ជាមួយនឹង គីម ជុង​អ៊ុន បច្ចុប្បន្ន កំពុងធ្វើដំណើរ​ទៅកាន់​សហរដ្ឋ​អា​មេ​រិច ហើយ​ត្រូវ​គេ​រំពឹងថា មន្ត្រី​ទាំងនោះ​នឹង​នាំ​សារ​របស់​លោក គីម ជុង​អ៊ុន​ ​ប្រាប់​ដល់​មន្ត្រី​អា​មេ​រិច​។​

​កូរ៉េខាងត្បូង បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា ខ្លួន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការបោះបង់​កម្មវិធី​នុយក្លេអ៊ែរ ប្រសិន​ជា​សហរដ្ឋ​អា​មេ​រិច​ធានា​បញ្ហា​សន្តិសុខ​របស់​ខ្លួន​។​

​ប្រធាន​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង Chung Eui-yong បាន​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​ដូច្នេះ​ថា​ “​ពួកយើង​មិន​អាច​លាតត្រដាង​អ្វីៗ​ទាំងអស់​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ទេ ប៉ុន្តែ​ពួកយើង​មាន​សារ​របស់​កូរ៉េខាងជើង ហើយ​ពួក​យើង​នឹង​បញ្ជូន​ត​ទៅ​កាន់​អា​មេ​រិច នៅពេល​យើង​ដល់​ទីនោះ​”​៕ សុភ័ក្ត្រ

spot_img
×