Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបគ្រឿងញៀន ១៩ថ្ងៃ ៖ ឃាត់ខ្លួនមនុស្សចំនួន ៤៥០នាក់ និងថ្នាំញៀនជាង ៣គីឡូក្រាម

ភ្នំពេញ ៖ យុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ រយៈពេល ១៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបបាន ២២៣ករណី ឃាត់ខ្លួនមនុស្សចំនួន ៤៥០នាក់ (ស្រី ២៨នាក់) និងរឹបអូសសារធាតុញៀនជាង ៣គីឡូក្រាម។

យោងតាមរបាយការណ៍បានឲ្យដឹងថា ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបាន ១៥៩ករណី ឃាត់ខ្លួនមនុស្សចំនួន ២៩៥នាក់ (ស្រី ២២នាក់)។ ករណីប្រើប្រាស់បង្ក្រាបបាន ៦៤ ករណី ឃាត់ខ្លួនមនុស្សចំនួន ១៥៥នាក់ (ស្រី ៦នាក់)។ អនុវត្តន៍ដីកាបានចំនួន ២៦ដីកា ឃាត់ខ្លួនមនុស្សបានចំនួន ២៥នាក់។ សារធាតុញៀនគ្រប់ប្រភេទរឹបអូសបានទម្ងន់ 3kg255,73g និងកញ្ឆា 200ដើម កញ្ឆាសួត 381kg500,0g។ សម្ភារៈចាប់យកមាន រថយន្ដ ២២គ្រឿង ម៉ូតូ ៣៤៥គ្រឿង ទូរស័ព្ទ ១៣២២គ្រឿង ជញ្ជីង ៥៣គ្រឿង អាវុធខ្លី ១ដើម អាវុធវែង ៥ដើម៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×