Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតប្រធានសាខាគយមួយរូប បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ ខណៈប្រពន្ធនិងកូនស្រី កំពុងសម្រាកព្យាបាលជំងឺកូវីដនេះដែរ

ភ្នំពេញ ៖ អគ្គនាយកដា្ឋនគយនិងរដ្ឋាករកម្ពុជាថ្ងៃទី 19 ខែមេសានេះបានចេញសេចក្តីជូនដំណឹង ករណីមរណភាពដោយសារជំងឺកូវីដ-១៩ របស់លោក គិន លី អតីតប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា។ អគ្គនាយកដា្ឋនគយសូមលោកស្រី និងបុត្រី ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំ និងរក្សាសុខភាពឱ្យបានល្អ ព្រមទាំងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យដែលកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងសូមឆាប់បានជាសះស្បើយពីជំងឺនេះ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទទួលដំណឹងដ៏ក្រៀមក្រំនិង សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការគយនិងរដ្ឋាករទាំងអស់មេត្តាជ្រាបថា លោក គិន លី មន្ត្រីចូលនិវត្តន៍ ដែលជាអតីតប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវជាស្វាមីរបស់ លោកស្រី លឹម សុខជាង បានទទួលរមណភាពនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០៨:០០នាទី ដោយសារជំងឺកូវីដ-១៩។

លោក គិន លី បានចូលបម្រើក្នុងអង្គភាពគយចាប់តាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩០។ លោកបានបំពញភារកិច្ច ជាច្រើនកន្លែង និងត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់។ ជាចុងក្រោយ លោកបានបំពេញភារកិច្ចក្នុងតួនាទីជាប្រធាន សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១១ រហូតដល់ថ្ងៃលោក ចូលនិវត្តន៍ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្នុងមួយជីវិតនៃការបម្រើអង្គភាព លោក គិន លី បានខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចដោយភាពស្មោះត្រង់ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងមានសីលធម៌រស់នៅល្អ ហើយ បានបន្សល់ទុកនូវស្នាដៃជាច្រើនគួរជាទីចងចាំសម្រាប់អង្គភាព និងអ្នកជំនាន់ក្រោយ។

ស្ថិតក្នុងបរិយាកាសដ៍សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកស្រី លីម សុខជាង និងសមាជិកក្រុមគ្រួសារ ព្រមទាំងញាតិមិត្ត ទាំងអស់ ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួននាពេលនេះ។

ទន្ទឹមនេះ សូមលោកស្រី និងបុត្រី ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំ និងរក្សាសុខភាពឱ្យបានល្អ ព្រមទាំងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យដែលកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងសូមឆាប់បានជាសះស្បើយពីជំងឺដ៍កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសូមរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុតនូវវិធានការ “ ៣ការពារ និង៣កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×