Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌឬស្សីកែវចាប់ខ្លួន បុរស៦នាក់ ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៦និង០០នាទីល្ងាចនេះ ហើយនាំយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

នៅវេលាម៉ោង ៦និង០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកសុីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដេីម្បីចាប់ឃាត់ខ្លួនជនផឹកសុីទាំងនោះយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

បើតាមសេចក្តីរាយការណ៍ពីក្រុមការងារCENបានបញ្ជាក់ថា ក្រុមយុវជនទំនេីង២ក្រុមផឹកសុីឌឺដងដាក់គ្នា វាយផ្អេីលប្រជាពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចុះមកវាយខ្នោះ បាន៦នាក់ ដែលផឹកសុីល្មេីសនិងបម្រាមគោចរ ដែលសាលារាជធានីភ្នំពេញ ចេញសេចក្ដីសម្រេចបិទមិនឲ្យមានការលក់គ្រឿងស្រវឹង និងប្រមូលផ្ដុំគ្នាផឹកសុីក្នុងអំឡុងអនុវត្តន៍។

ហេតុការណ៍នេះ បានកេីតនៅវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចបន្ទប់ជួល ផ្សារសុភមង្គល ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភព កន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញយុវជន២ក្រុម ១ក្រុមមានគ្នា៣នាក់ និងមួយក្រុមទៀតមានគ្នា៥ទៅ៦នាក់ បានផឹកសុីចាក់ធុងបាស់ ឌឺដងរកឈ្លោះគ្នាកាលពីម៉ោង៣ម្ដងហេីយ តែត្រូវបានប្រជាការពារបំបែក ណែនាំឲ្យឈប់ផឹក ហេីយចូលក្នុងបាត់អស់ទៅ រហូតដល់វេលាកេីតហេតុខាងលេី ភាគីទាំងពីរ បានលួចផឹកសុីនិងចាក់ធុងបាស់បន្ត ឌឺដងគ្នាទៀត រហូតឈានដល់ការប្រតាយប្រតប់គ្នា ធ្វេីឲ្យប្រជាពលរដ្ឋជិតខាងហួសចិត្ត រាយការណ៍ប្រាប់សមត្ថកិច្ច មកដល់ទីតាំងកេីតហេតុវាយខ្នោះ បាន៦នាក់ក្នុងនោះ ជនបង្ក៣នាក់ យកមកសួរនាំនៅប៉ុស្តិ៍ទួលសង្កែទី១ ។

ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍សួរនាំរួច បានបញ្ជូនក្រុមផឹកសុីល្មេីសនឹងបម្រាមគោចរទាំងអស់ ទៅអធិការខណ្ឌឬស្សីកែវ ដេីម្បីបន្តអនុវត្តន៍តាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ និងសារឿន

×