Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់រថយន្តសាំងយ៉ុង ដឹកជនជាតិចិនចំនួន ១១ នាក់ ពីខេត្ត ព្រះសីហនុ មកខេត្តកំពត

ខេត្តកំពត ៖ ព័ត៌មានបឋមពីស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ៩និង០០ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក នៃខេត្តកំពត បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ផ្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន ១១ នាក់(ប្រុស) ចេញពីខេត្ត ព្រះសីហនុ មកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល ។

ករណីនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពត បាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖សួងសាម

×