Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បញ្ជូន​សា​លិខិត “​សម្ងាត់​” ឲ្យ​អាមេរិក​

spot_img

​បេសកជន​ពិសេស​២​រូប​របស់​កូរ៉េ​ខាងត្បូង គឺ​នាយក​ការិយាល័យ​សន្តិសុខ​ជាតិ Chung Eui-yong និង​នាយក​ស្ថាប័ន​ជាតិ Suh Hoon និង​ស្នាក់នៅ​អាមេរិក ៣​ថ្ងៃ​។ អ្នក​ទាំង​២​នឹង​មាន​ជំ​នួន​ជា​មួយ​ទីប្រឹក្សា​សន្តិសុខ​អាមេរិក ជាមួយ​ប្រមុខ​ការទូត Rex Tillerson​។ លោក Chung ក៏​បានឲ្យដឹងថា លោក​នឹង​បញ្ជូន​សារ​លិខិតឯកជន​មួយ​របស់​កូរ៉េខាងជើង​ផ្ញើ​ឲ្យ​អាមេរិក​។​

​ពីឆ្វេង​មក​ស្តាំ ៖ នាយក​ស្ថាប័ន​ចារកម្ម​ជាតិ Suh Hoon និង​នាយក​ការិយាល័យ​សន្តិសុខ​ជាតិ Chung Eui-yong មាន​ដំណើរ​ទៅកាន់​អាមេរិក ចិន ជប៉ុន និង​រុស្ស៊ី ដើម្បី​ផ្តល់ព័ត៌មាន​អំពី​លទ្ធផល​នៃ​កិច្ចចរចា​ជាមួយ​កូរ៉េ​ខាងជើង​។​

​សេចក្តីរាយការណ៍​ជូន​ប្រធានាធិបតី Moon Jae-in ក្រោយ​ពី​វិល​ត្រឡប់​មកពី​កូរ៉េខាងជើង​វិញ លោក Chung Eui-yong ឲ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​សម្តែង​បំណងប្រាថ្នា​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែ​រ ប៉ុន្តែ​ត្រូវមាន​ថ្នូរ​តបស្នង​នោះ​គឺ​ការ​ធនា​សន្តិសុខ​។ លោក គីម ជុង​អ៊ុន ក៏​បានឲ្យ​ដឹង​បន្ថែមទៀតថា បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការចរចា​តទល់​ជាមួយ​អាមេរិក និង​បញ្ចប់​រាល់​សកម្មភាព​ញុះញង់ ដែល​រួម​មាន​ការសាកល្បង​នុយក្លេអ៊ែ​រ និង​កាំជ្រួច​ក្នុងអំឡុងពេល​ដែល​កិច្ចចរចា​ប្រព្រឹត្តទៅ​។ ចំពោះ​ទំនាក់ទំនង​អន្តរ​កូរ៉េ​វិញ នោះ​កូរ៉េ​ខាងជើង​បាន​យល់ព្រម​រៀបចំ​ជំ​នួន​កំពូល​មួយ​នៅ​ខែ​ក្រោយ​។​

​ទាំង​អាមេរិក និង​កូរ៉េខាងជើង សុទ្ធសឹងតែ​ថ្លែង​ពី​ការត្រៀម​ចរចា ប៉ុន្តែ​អាមេរិក​នៅ​ពុំ​ទាន់​ប្រាកដ​ចំពោះ​បំណង​ពិត​របស់​កូរ៉េខាងជើង​។ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​ទៅ​កាន់​កូរ៉េខាងជើង ដែល​ត្រូវបាន​លោក​គីម ជុង​អ៊ុន ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នោះ ប្រធានាធិបតី​អាមេរិក បាន​សន្និដ្ឋានថា កូរ៉េខាងជើង​ហាក់​មាន “​បំណង​ពិត​” ក្នុង​រឿង​ចរចា​ជាមួយ​អាមេរិក​។​

​ក្រោយ​ពី​បំពេញ​ការងារ​នៅ​អាមេរិក បេសកជន​ពិសេស​ទាំង​២​រូប​របស់​កូរ៉េ​ខាងត្បូង និង​បន្តដំណើរ​ទៅកាន់​ចិន ជប៉ុន និង​រុស្ស៊ី ដើម្បី​ផ្តល់ព័ត៌មាន​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង របស់​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​៕ សូ​យ​ន​

spot_img
×