Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​គោលដៅ​គួច​កាណុង ឃាត់ខ្លួន​ជនជាតិ​ចិនម្នាក់ ដែល​បេី​កបរ​ល្មេី​សប​ម្រាម​គោចរ​

ភ្នំពេញ​៖ សមត្ថកិច្ច​គោលដៅ​គួច​កាណុង ឃាត់ខ្លួន​ជនជាតិ​ចិន ម្នាក់ ដែល​បេី​ក​ល្មេី​សប​ម្រាម​គោចរ គ្មាន​លិខិត បញ្ជាក់​អ្វី​ទាំងអស់ ខណៈដែល​បេី​ក​រថយន្ត​សេរី​ទំនេី​ប ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AX0403 បេី​ក​ចូល​បា​រ៉ា​ស់​សមត្ថកិច្ច ថយ​រថយន្ត ចង់​ត្រឡប់ក្រោយ កិន​បង្គោល សាជី ដែល​ដាក់​ជា​ជួរ​តាម​គោលដៅ សង្ស័យ​ឃាត់​សួរនាំ​អត់​ចេះ​និយាយ​ខ្មែរ ថែមទាំង​គ្មាន​លិខិតបញ្ជាក់​ក៍​ឃាត់​ខ្លួ​នែ​ម្ដង​។

​ហេតុការណ៍​នេះ បាន​ធ្វេី​ឡេី​ង​នៅវេលា​ម៉ោង ៩​និង​២០​នាទី​យប់ ​ថ្ងៃទី​២០ ​ខែមេសា ​ឆ្នាំ​២០២១ ត្រង់ចំណុច​គោលដៅ​គួច​កាណុង ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​(​មិនទាន់​ស្គាល់​អត្តសញាណ្ណ​នៅ​ឡេី​យ​)

​ក្រោយ​ឃាត់​ភ្លាមៗ បាន​នាំខ្លួន​បុរស​ជនជាតិ​ចិន​ខាង​លេី​អោយ​រក្សា​គម្លាត ហេី​យ​អោយ​បេី​ក​រថយន្ត​មក​សាលាបឋមសិក្សា​(​ចតុមុខ​)​ចេញ​លិខិត​ដកហូត​រថយន្ត​រក្សាទុក​សិន ដោយ​តម្រូវ​អោយទៅ​ធ្វេី​ច​ត្តាឡី​ស័ក​១៤ ថ្ងៃ​ដោយ​ខ្លួនឯង អនុវត្តន៍​រួច​គ្រប់​ចំនួន​១៤​ថ្ងៃ​អាចមក​យក​រថយន្ត​ទៅវិញ​បាន​៕

សារឿន​

×