Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ល្មើស​និង​បំរាម​របស់​អាជ្ញាធរ​ជួបជុំ​ផឹកស៊ី​ចំនួន​៤​នាក់​នៅ​ស្រុក​សំរោង​ត្រូវ​សាលាដំបូង​ខេត្តតាកែវ សម្រេច​ដាក់ពន្ធនាគារ រយៈពេល​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ១​លាន​រៀល​

តាកែវ​៖ សាលាដំបូង​ខេត្តតាកែវ បានសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​យុវជន ៤​នាក់ ដែល​ល្មើស​បម្រាម​ជួបជុំគ្នា​ស៊ីផឹក​ចាក់​បាស់​រាំ​នៅ​ស្រុក​សំរោង រយៈពេល​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​១​លាន​រៀល ក្រោម​បទ​មិន​គោរព​វិធាន​រដ្ឋបាល និង​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ តាមរយៈ ការប្រកាស​សាលក្រម ។

យុវជន​ទាំង​៤​ដែល​ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​១​លាន​រៀល​នេះ ផ្អែកលើ​សណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ២៦០ ចុះ​ថ្ងៃទី​១៩-០៤-២០២១ ស្របតាម​បទបញ្ញត្តិ​មាត្រា​៤ មាត្រា​១០ និង​មាត្រា​១១ នៃ​ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាល ដាល នៃ​ជំងឺ​កូ​វីត​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​ហាម​ការជួប ជុំគ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍ ។​

អង្គ​សវនាការ​ជំនុំជម្រះ តាម​នីតិវិធី​នៃ​ការបង្ហាញ​ខ្លួន​ភ្លាម របស់​តំណាង​អយ្យការ ធ្វើឡើង នៅ​ថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០២១​នេះ ដែល​សមាសភាព ចៅក្រម​ជំនុំជម្រះ​គឺ​លោក នូ ដា​រ៉ា និង​តំណាង​អយ្យការ លោក ស្រ៊ី​វ គឹម​ស្រស់ ប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធ នាគារ​ក្នុង​ម្នាក់ៗ​កំណត់ ០១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ០១​លាន​រៀល ៕

រក្សាសិទ្ធិដោយ ៖ តាកែវ​

×