Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កែប បញ្ជូន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់ ទៅ​តុលាការ​

​ខេត្ត​កែប ៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​៣​នាក់ ទៅ​សាលាដំបូង​ខេត្តកំពត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​។​

​ដោយ​អនុវត្តន៍​តាម​ផែនការ និង​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កំលាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការ​នគរបាល​ខេត្ត​កែប ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ សូ បញ្ញា ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ពួន​ស្ទាក់ចាប់​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ១​ករណី ឃាត់​ជនសង្ស័យ​ចំនួន​១​នាក់ នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុ​កែប ខេត្ត​កែប និង​បន្ត​នីតិវិធី​ចាប់​បក្ខពួក​ចំនួន​២​នាក់​ទៀត នៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។

​ករណី​ខាងលើ​នគរបាល​យើង​ដកហូត​ជាក់ស្តែង​បាន​ម្សៅ​ក្រាម​ព៌​ណស​ថ្លា ៥​កញ្ចប់ ទម្ងន់​៣.៤៩​ក្រាម​(​ថ្លឹង​ទាំង​ថង់​), ម៉ូតូ​១​គ្រឿង​, ខ្សែក​១​ខ្សែ​(​លោហៈធាតុ​ព៌​ណ​លឿង​), នាឡិការ​ដៃ​១​គ្រឿង និង​ទូរ​សព្ទ​ដៃ​៤​គ្រឿង​។​

​ជនសង្ស័យ​រួមមាន​៖ ១-​ឈ្មោះ សោម ពោ​ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករសំណង់​។​២-​ឈ្មោះ គឹម សុវណ្ណ​ថា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​កម្មករសំណង់​។ ទាំង​២​នាក់​រស់នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាំ​ង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។​៣-​ឈ្មោះ អ៊ា សុវណ្ណ​ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​១​ឧសភា ឃុំ​កំពង់​កណ្តាល ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ក្រោយ​ការចាប់ខ្លួន​យើង​បាន​នាំ​ជនសង្ស័យ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី និង​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត​ចាត់ការ​បន្ត​៕​រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×