Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ​ប្រើ​វិធានការ​ក្តៅ ឃាត់​មិន​ឲ្យ​មានការ​លក់ដូរ និង​អ្នកជិះ​ម៉ូតូ ចាប់​លើកដាក់​ឡាន​

​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយនិង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ប្រើ​វិធានការ​យ៉ាង​ក្តៅគគុក ចុះ​ល្បាត​តាម​មូលដ្ឋាន​ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ នេះ ដោយ​កន្លងមក​សមត្ថ​កិច្ច​បាន​ចុះ​ផ្សព្វផ្សាយ និង​ជូនដំណឹង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល ៣​ការពារ​និង​៣​កុំ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ដ៏​កាច​សាហាវ កូ​វីដ ១៩ ប្រជាពលរដ្ឋ​មួយចំនួន បាន​អនុវត្ត​ន៏​និង​ស្តាប់​ការណែនាំ​របស់​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​។

​ដោយឡែក​មាន​បងប្អូន​មួយចំនួន នៅតែ​និយាយ​មិន​ស្តាប់​ប្រាប់​មិន​តាម ទើប​អាជ្ញាធរ​ធរមាន​វិធានការ​ក្តៅ គឺ​ចាប់​អ្នកធ្វើដំណើរ​តាម​តំបន់​ក្រហម ដែល​ហាមឃាត់​នឹង​លើកយក​ម៉ូតូ​ដាក់​ឡាន របស់​សមត្ថកិច្ច​យកទៅ​ផាកពិន័យ ចំណែក​ម្ចាស់​បញ្ជូន​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ​ដោយ​ខ្លួនឯង រីឯ​អ្នកលក់ដូរ​តាម​ផ្សារ និង​តាម​ផ្ទះមួយ​ចំនួន អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការលក់ដូរ​ជា​បណ្តោះអាសន្ន បើ​នៅតែ​មិន​ស្តាប់ និង​មាន​វិធានការ​កាន់តែ​ក្តៅ​ជាងនេះទៅទៀត​៕​រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×