ភ្នំពេញ៖ កម្លាំងចំរុះខណ្ឌឬស្សីកែវ អនុវត្តន៍វិធានការក្ដៅ ឃាត់ម៉ូតូល្មេីសបម្រាមគោចរបិតខ្ទប់ គោលដៅ ការ៉ាស់សាំងតេលា សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២១។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំរុះ ចំនួន៨គ្រឿង និងមនុស្សី៨នាក់ ដែលល្មេីសនិងបម្រាមគោចរ របស់រាជដ្ឋាភិបាល ដែលចេញសេចក្ដីសម្រេចបិតខ្ទប់ មិនអោយធ្វេីដំណេីរ ដោយត្រូវអោយអនុវត្តន៍នៅតែក្នុងផ្ទះរយៈពេល១៤ថ្ងៃ ដេីម្បីចូលរួមបង្កាទប់ស្កាត់ការរាលដាលឆ្លងជំងឺកាចសាហាវ គ្រោះថ្នាក់ធ្ងន់ធ្ងរ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនមនុស្សនិងមធ្យោបាយធ្វេីដំណេីរទៅរក្សាទុកនៅអធិការខណ្ឌឬស្សីកែវ រួចចេញលិខិតដកហូតម៉ូតូរក្សាទុកសិន ដោយតម្រូវអោយទៅធ្វេីចតាឡីស័ក១៤ ថ្ងៃដោយខ្លួនឯង អនុវត្តន៍រួចគ្រប់ចំនួន១៤ថ្ងៃអាចមកយកម៉ូតូទៅវិញបាន។
រក្សាសិទ្ធិដោយ ៖ សារឿន







