តាកែវ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣និង១៥នាទីរសៀល មានករណីខ្សែភ្លើងឆក់យុវជនម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់នូវអាយុជីវិតមួយរំពេច បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។
សពជនរងគ្រោះឈ្មោះ អៀន ចាន់នាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះរូបនេះបានយកទូរស័ព្ទមកសាកថ្មហើយបានចុចលើបណ្តើរទើបបណ្តាលឲ្យឆ្លងឆក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារសាច់ញាតិជួយសង្គ្រោះដោយយកទៅកប់និងភក់តែអកុសលយុវជនរងគ្រោះរូបនេះបានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការណ៏ជាមួយកម្លាំងជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវចុះមកពិនិត្យសពនៅនឹងកន្លែងកើតហេតុ បន្ទាប់ពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យថាសពយុវជនរូបនេះពិតជាស្លាប់ដោយ ឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
រក្សាសិទ្ធិដោយ -សួង សាម




