ភ្នំពេញ ÷ កម្លាំងពិសេសនៃអគ្គស្នងការនគបាលជាតិ ចុះល្បាតនៅតាមភូមិសាស្ត្រ ឃាត់បានជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាងប្រដាប់គាស់ផ្ទះ រួចវាយខ្នោះប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យយកទៅសួរនាំ។
ហេតុការណ៍ឃាត់បាននេះដែរ កើតឡើងនៅវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃពុធទី២១ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចំណុច ប្រឡាយទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីខាងអន្តរាគមន៍ពិសេស នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ដោយការទទួលបញ្ជាពីថ្នាក់លើដើរល្បាត តាមភូមិសាស្ត្រក៏ដូចជាតំបន់ផ្សេងៗទៀត ដើម្បីបិទខ្ទប់មិនឲ្យមានប្រជាជនណាមួយ ចេញមកក្រៅនោះទេ ដោយចូលរួមទប់ស្កាត់នៃជំងឺគូវីដ ១៩ ដោយឡែកខណៈដើរត្បាតមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបេតុង តាមបណ្តោយផ្លូវប្រឡាយទួលពង្រ ក៏ឃើញជនសង្ស័យមានគ្នា៣នាក់ រួចឃាត់ធ្វើការសួរនាំឆែក នៅលើដងខ្លួនទៅឃើញមានញញួកន្ត្រៃកាត់ខ្សែភ្លើង រួមមានគ្រឿងគាស់ផ្ទះមួយចំនួនទៀត បន្ទាប់មកឃាត់វាយខ្នោះ ទុកប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យមកយក។
ក្រោយពេលឃាត់វាយខ្នោះរួចក៏ទាក់ទង ទៅសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឲ្យមកយកទៅប៉ុស្តិ៍នគបាលរដ្ឋបាលចោមចៅទី១ យកទៅធ្វើការសួរនាំបន្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖ សា មេត




