Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១១១​ថ្ងៃ ៖ មនុស្ស​ជិត ៥០០​នាក់​ស្លាប់ និង​របួស​ជាង ១២០០​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់ CEN នៅ​ល្ងាច​ថ្ងៃទី​២១ ខែមេសា​នេះ​ថា រយៈពេល ១១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង ៨៧៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ចំនួន ៤៩៩​នាក់ និង​របួស​ចំនួន ១២៥០​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន​៧៣៥​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ២​លើក ស្លាប់ ១​នាក់ និង​របួស ៣​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ២​នាក់ និង​ស្រាល ១​នាក់​។​

​អ្នកនាំពាក្យ​បាន​បន្តទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ១១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៧៣៨៥៦​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៥៣៩៨៩​គ្រឿង និង​រថយន្ត​ចំនួន ១៩៨៦៧​គ្រឿង ក្នុងនោះ​រថយន្ត​តូច ១៥៤៩៥​គ្រឿង និង​ធំ ៤៣៧២​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×