ភ្នំពេញ ៖ យុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ រយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបបាន ២៥២ករណី ឃាត់ខ្លួនមនុស្សចំនួន ៥០៦នាក់ (ស្រី ២៩នាក់) និងរឹបអូសសារធាតុញៀនជាង ៣គីឡូក្រាម។
យោងតាមរបាយការណ៍ដែលសារព័ត៍មាន CEN ទទួលបាននៅល្ងាចថ្ងៃទី២១ ខែមេសានេះបានឲ្យដឹងថា :
- ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបាន ១៧៩ករណី ឃាត់ខ្លួនមនុស្សចំនួន ៣២៨នាក់ (ស្រី ២៣នាក់)។
- ករណីប្រើប្រាស់បង្ក្រាបបាន ៧៣ករណី ឃាត់ខ្លួនមនុស្សចំនួន ១៧៨នាក់ (ស្រី ៦នាក់)។
- អនុវត្តន៍ដីកាបានចំនួន ២៩ដីកា ឃាត់ខ្លួនមនុស្សបានចំនួន ២៨នាក់។
- សារធាតុញៀនគ្រប់ប្រភេទរឹបអូសបានទម្ងន់ 3kg294,45g និងកញ្ឆា 200ដើម កញ្ឆាសួត 381kg500,0g។
- សម្ភារៈចាប់យកមាន រថយន្ដ ២២គ្រឿង ម៉ូតូ ៣៤៥គ្រឿង ទូរស័ព្ទ ១៣២២គ្រឿង ជញ្ជីង ៥៣គ្រឿង អាវុធខ្លី ១ដើម អាវុធវែង ៥ដើម៕ រក្សាសិទ្ធិដោយៈ ចេស្តារ










