Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ស្លាប់​ស្ត្រីជន​ជាតិខ្មែរ​ចំនួន ០២​នាក់ អាយុ ៥៤​ឆ្នាំ និង​អាយុ ៥៤​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា យោងតាម​របាយការណ៍​ពី​៖
១- មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ ៥៤​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣:០០​នាទី បន្ទាប់ពី​ទទួលបាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ ជាមួយ​ស្ថានភាព​ក្អក ហត់​ដង្ហក់​ខ្លាំង​។ ដោយ​ការវិវត្ត​របស់​ជំងឺ​ពីរ​មួយថ្ងៃ​ទៅ មួយថ្ងៃ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ និង​មាន​អាកា​រៈហ​ត់​ដង្ហក់​ខ្លាំង​ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​តាម​បច្ចេកទេស យ៉ាង​យក ចិត្ត​ទុកដាក់​រួមទាំង​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង ក៏​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន គាត់​ក៏បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃ ទី​២១ ខែមេសា ឆ្នាំ​២០២១​ដដែល វេលា​ម៉ោង ០០៤៥​នាទី រំលងអធ្រាត្រ​។​

២- មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ​៥៤​ឆ្នាំ រស់នៅ​សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា រាជធានី ភ្នំពេញ បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ បន្ទាប់ពី​ទទួលបាន​លទ្ធផល វិជ្ជមាន​កូ​វីដ​-១៩ ដោយមាន​រោគសញ្ញា​ក្តៅខ្លួន ក្អក ហត់​ខ្លាំង​។ ពីរ​មួយថ្ងៃ​ទៅមួយថ្ងៃ ស្ថានភាព​របស់​អ្នកជំងឺ​ចេះតែ​ធ្ងន់ធ្ងរ​ឡើងៗ អ្នកជំងឺ​មាន​អាកា​រៈហ​ត់​ដង្ហក់​ខ្លាំង ពិបាក​ដកដង្ហើម ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស គ្រប់​មធ្យោបាយ រួមទាំង​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង ក៏​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន គាត់​ក៏បាន​ស្លាប់ បាត់បង់​ជីវិត នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១០​និង​០០​នាទី​ព្រឹក​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ ស្ត្រីជន​ជាតិខ្មែរ ទាំងពីរ​ខាងលើនេះ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​វិបត្តិ​ផ្លូវ ដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសងខាង​ដោយសារ​វីរុស​កូ​វីដ​-១៩​។​

​ក្រសួងសុខាភិបាល សូម​ចូលរួមចំណែក​សោកស្ដាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី បំផុត​ជាមួយ​ក្រុមគ្រួសារ​សព​។​

​គួរ​បញ្ជាក់ថា​គិត​រហូតមក​ត្រឹម​ថ្ងៃទី​២១ ខែមេសា​ឆ្នាំ​២០២១ នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៥៦​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×